សម្តេចប៉ាបយាងទទួលជួបប្រធានាធិបតីអាហ្រ្វិកកណ្តាល
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងទទួលជួបជាមួយនឹងលោក ហ្វូស្ទីន អាឆេង ទូអាដេរ៉ា (Faustin Archange Touadéra) ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល នៅពេលវ៉ាទីកង់ ។
ជំនួបដែលបានជួបកាលពីចុងសប្តាហ៍កន្លងទៅគឺមានរយៈពេល ប្រមាណជា ២០ នាទី ហើយបន្ទាប់មកមេដឹកនាំប្រជាជាតិអាហ្រ្វិកមួយនេះក៏បានបន្តជួបពិភាក្សាជាមួយនឹង លោក កាឌីនាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ។
នៅក្នុងជំនួបនោះ លោកប្រធានាធិបតីនិងប្រមុខដឹកនាំសន្តអាសនៈបានធ្វើការពិភាក្សាដោយផ្តោតសំខាន់នៅលើទំនាក់ទំនងល្អរបស់រដ្ឋទាំងពីរ ព្រមទាំងតួនាទីដ៏សំខាន់របស់ព្រះសហគមន៍កាតូលិកដែលបានកំពុងតែដើរតួនាទីនៅក្នុងប្រទេសរបស់លោក ។
ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនៅអាហ្វ្រិកកណ្តាល កាលពីឆ្នាំ២០១៥កន្លងទៅ ហើយរំពឹងថា រដ្ឋទាំងពីរនឹងសម្លឹងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕