សម្តេចប៉ាបយាងជួបជាមួយនឹងសាច់ញាតិចំណាប់ខ្មាំងដែលចាប់ខ្លូនដោយហាម៉ាស់

វាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានយាងជួបនិងទទួលស្វាគមន៍នូវក្រុមសាច់ញាតិជនជាប់ចំណាប់ខ្មាំងដែលកំពុងតែចាប់ខ្លួនដោយក្រុមហាម៉ាស ចាប់តាំងពីក្រុមនេះបានចាប់ខ្លួនពួកគេតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។​

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា នេះគឺជាជំនួបមានលក្ខណៈជាឯកជនរវាងសម្តេចប៉ាបនិងពួកគេ ដោយការជួបនេះគឺនៅវិសាលវិហានៅវ៉ាទីកង់ផ្ទាល់ នៅពេលដែលពួកគេបានមកដល់អ៊ីតាលីដើម្បីជួបជាមួយនឹងតំណាងស្ថាប័ននានានៅសន្តអាសនៈក៏ដូចជាសហគមន៍ជនជាតិជ្វីបនៅរ៉ូម។

ប្រភពដដែលបានបន្តថា នេះគឺជាជំនួបលើកទី២ហើយដែលសម្តេចប៉ាបបានទទួលជួបជាមួ​យនឹងសមាជិកនៃក្រុមគ្រួសារចំណាប់ខ្មាំង បន្ទាប់ពីជំនួបដែលបានធ្វើកាលពីខែវិច្ឆិកា ឆ្នាំ​២០​២៣កន្លងទៅ ។​

មកដល់ពេលនេះទោះបីជាស្ថានការណ៍នៅហ្គាហ្សាហាក់ដូចជាធូរស្បើយបន្តិច ប៉ុន្តែសម្តេចប៉ាបនៅតែទទួចទូលអង្វរសុំឲ្យមានបទឈប់បាញ់មួយនៅហ្គាហ្សា ដើម្បីជំរុញឲ្យប្រជាជនរងគ្រោះអាចទទួលបាននូវជំនួយមនុស្សធម៌ និងដើម្បីចរចាបញ្ចប់សង្រ្គាម​ ជាពិសេសគឺដោះលែងចំណាប់ខ្មាំង៕

Daily Program

Livesteam thumbnail