សម្តេចប៉ាបយាងចូលរួមការប្រគុំតន្រ្តីបុណ្យព្រះយេស៊ូប្រសូត្រជាមួយកុមារ

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ១៦ ខែធ្នូ សម្តេចប៉ាបឡេអូទី១៤បានយាងចូលរួមអំណរសប្បាយជាមួយនឹងក្រុមកុមារ នៅក្នុងការប្រគុំតន្ត្រីបុណ្យព្រះយេស៊ូប្រសូត្រ នៅសាលានៅ​ខាស្តែល ហ្គានដូលហ្វូ ។

ប្រភពដដែលបានបន្តថា នាឱកាសនោះ សម្តេចប៉ាបឡេអូបានយាង ចែកអំណោយនៃសេចក្តីស្រឡាញ់ដល់កុមារាកុមារីទាំងអស់នៅក្នុងកម្មវិធីនោះ ។

តន្រ្តីនោះគឺសំដែងដោយក្រុមកុមារហើយសម្តេចប៉ាបឡេអូបានយាងចូលរួមជាមួយនឹងពួកគេ និង ក្រុមគ្រួសារពូកគេ​ខណៈពេលដែលទ្រង់បានធ្វើដំណើរទៅនិវេសនដ្ឋានរបស់ទ្រង់នៅ ខាស្តែល ហ្គានដូលហ្វូ នៅរៀងរាល់ថ្ងៃអង្គារ។

ការប្រគុំតន្ត្រីនេះគឺជាឱកាសមួយសម្រាប់កុមារដើម្បីជូនពរដល់មនុស្សគ្រប់គ្នានូវបុណ្យព្រះយេស៊ូប្រសូត ដ៏រីករាយ និងដើម្បីគូសបញ្ជាក់ថាភាពសម្បូរបែបដ៏ពិតប្រាកដនិងសេចក្តីសុខរបស់មនុស្សជាតិនៅពេលរស់នៅក្នុងបរិយាកាស សន្តិភាពដែលមនុស្សម្នាក់អាចបង្កើតនៅក្នុងខ្លួនឯង និងក្នុងទំនាក់ទំនងជាមួយអ្នកដទៃ៕

Daily Program

Livesteam thumbnail