សម្តេចប៉ាបមានបន្ទូលថា នៅពេលដែលយើងមានជំងឺព្រោះតែជំនឿគ្រែក៏អាចរិះគិតពីព្រះជាម្ចាស់បានដែរ

ធម្មទេសនាដំបូងដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានរំលឹកគ្រិស្តបរិស័ទនៅពេលដែលទ្រង់យាងបិទបុណ្យអំណរសប្បាយឆ្នាំករុណាទិគុណ ជូន អ្នកជម្ងឺ និងបុគ្គលិកថែទាំសុខភាព ទ្រង់បានមានបន្ទូលថា គ្រែអ្នកជំងឺអាចក្លាយជាកន្លែងដ៏វិសុទ្ធ និងជាកន្លែងសប្បុរសធម៌បំបាត់ភាពព្រងើយកន្តើយ និងការដឹងគុណ ក៏ដូចជាចិញ្ចឹមក្តីសង្ឃឹមរបស់យើង។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្នុងឱកាសនៃការរៀបចំបុណ្យអំណរឆ្នាំករុណាទិគុណ ជូន អ្នកជម្ងឺ និងបុគ្គលិកថែទាំសុខភាពទ្រង់បានមានបន្ទូលថា ឲ្យតែមានជំនឿពិតប្រាកដ ព្រះជាម្ចាស់ពិតជាអាចនឹងបង្ហាញវត្តមានចំពោះយើងទាំងអស់គ្នាបានសូម្បីតែនៅពេលដែលយើងនៅលើគ្រែគេងនៅមន្ទីរពេទ្យក៏ដោយចុះ។
ប្រភពដដែលបានបន្តថា ធម្មទេសនានេះ គឺទ្រង់រៀបចំជាសំណេរ ហើយត្រូវបានអានដោយលោកអគ្គអភិបាល រីណូ ហ្វីស៊ីសេឡា (Rino Fisichella) ដោយសម្តេចប៉ាបបានស្ថិតនៅក្នុងទីនោះផងដែរ។
សម្តេចប៉ាបបានមានបន្ទូលថា ទីណាក៏ដោយគឺយើងពិតជាអាចរិះគិតនិងនឹងឃើញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ បានគ្រប់ពេលនៅពេលដែលយើងចង់ជួបទ្រង់ដោយស្មោះត្រង់។
សម្តេចប៉ាបបានមានបន្ទូលថា ព្រះជាម្ចាស់មិនរង់ចាំឱ្យជីវិតរបស់យើងល្អឥតខ្ចោះ បានទ្រង់យាងមកជួបយើងនោះទេ គឺគ្រប់ពេលវេលាជាពិសេសពេលទុកលំបាកឲ្យតែយើងនឹងគិតអំពីទ្រង់៕
Daily Program
