សម្តេចប៉ាបផ្តល់សារនៃក្តីសង្ឃឹមសម្រាប់ប្រជាជនចិន
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកទទួលខុសត្រូវខាងផ្នែកព័ត៌មានសម្រាប់ព្រះសហគមន៍នៅចិនថ្មីៗនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា ប្រទេសចិនគឺជា "ប្រជាជនដ៏អស្ចារ្យ" ដែល "មិនត្រូវខ្ជះខ្ជាយមរតករបស់ខ្លួន" ហើយទ្រង់មានបន្ទូលម្តងទៀតនូវបំណងប្រាថ្នារបស់ទ្រង់ក្នុងការធ្វើដំណើរនៅក្នុងនាមជាសាវករបស់ព្រះជាម្ចាស់ទៅកាន់ប្រទេសនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការផ្តល់បទសំភាសន៍ដោយបេះដូងរបស់សម្តេចប៉ាប ដល់ លោក បូជាចារ្យ ប៉េដ្រូ ឈៀ (Pedro Chia)នាយកការិយាល័យសារព័ត៌មានសម្រាប់ព្រះសហគមន៍នៅចិន គឺជា "សារនៃក្តីសង្ឃឹម" និងជាពរជ័យសម្រាប់ប្រជាជនចិនទាំងមូល។
ប្រភពដដែលបានពិពណ៌នាថា ខ្លឹមសារនៃបទសម្ភាសគឺជាបទសម្ភាសមួយជាមួយនឹងការផ្តោតអារម្មណ៍ខាងវិញ្ញាណយ៉ាងខ្លាំង ដែលដាក់បញ្ចូលដោយការចងចាំផ្ទាល់ខ្លួនរបស់សម្តេចប៉ាប និងការឆ្លុះបញ្ចាំងពីអនាគតនៃព្រះសហគមន៍។
សម្តេចប៉ាបមិនលាក់លៀមបំណងចង់យាងទៅបំពេញទស្សនកិច្ចប្រទេសចិនទេ ជាពិសេសទីសក្ការបូជា សេសសាន (Sheshan ) ក្នុងស្រុក សុងជៀន (Songjiang)ដើម្បី ឧទ្ទិសដល់ព្រះពរព្រះនាងព្រហ្មចារិនីម៉ារី ។ ទ្រង់បានមានបន្ទូលថា នៅក្នុងប្រទេសអាស៊ី ទ្រង់ចង់ជួបជាមួយលោកអភិបាលព្រះសហគមន៍ ក្នុងស្រុក និង «ប្រជាជននៃព្រះដែលស្មោះត្រង់នឹងជំនឿ»។
សម្តេចប៉ាបមានបន្ទូលបន្តថា ប្រជាជនចិន ជាមនុស្សស្មោះត្រង់ ពួកគេបានឆ្លងកាត់រឿងជាច្រើន ហើយនៅតែស្មោះត្រង់នឹងជំនឿ។ ជាពិសេសចំពោះអ្នកកាន់សាសនាកាតូលិកវ័យក្មេងរបស់ចិន សម្តេចប៉ាបសង្កត់ធ្ងន់លើគោលគំនិតនៃក្តីសង្ឃឹម ទោះបីជាទ្រង់បានកត់សម្គាល់ថា វាហាក់ដូចជានិយាយកុហកសម្រាប់ទ្រង់ក្នុងការផ្តល់សារនៃក្តីសង្ឃឹមដល់ប្រជាជនដែលជាម្ចាស់នៃក្តីសង្ឃឹម" និង "ការអត់ធ្មត់ក្នុងការរង់ចាំ"។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ប្រជាជននៃប្រទេសចិនគឺជា "ប្រជាជនដ៏អស្ចារ្យ" ដែល "មិនត្រូវខ្ជះខ្ជាយមរតករបស់ពួកគេ" ផ្ទុយទៅវិញ “ពួកគេត្រូវតែអត់ធ្មត់បន្តមរតករបស់ពួកគេ”៕