សម្តេចប៉ាបផ្តល់បទសំភាសដល់អ្នកសារព័ត៌មានអាហ្សង់ទីន
កាលពីចុងសប្តាហ៍កន្លងទៅនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានផ្តល់បទសំភាសន៍ដល់ អ្នកសារព័ត៌មានទូរទស្សន៍មកពីអាហ្សង់ទីន ដោយនៅក្នុងអំឡុងពេលនេះ ទ្រង់បានចែករំលែកអំពី ក្តីសង្ឃឹមនៃការអត់ធ្មត់រួមក្នុងគ្រាលំបាករបស់ពិភពលោក ។
ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន “Canal Orbe 21”សម្តេចប៉ាបបានមានបន្ទូល អំពីបញ្ហានៃសម័យកាល និងតំបន់ទីតាំងរបស់ព្រះសហគមន៍នៅក្នុងទឹកចិត្តមហាជន
នៅក្នុងបទសំភាសន៍នោះ សម្តេចប៉ាបបានរិះគន់និងថ្កោលទោស ចំពោះ «ការលាក់ពុត» នៃសន្តិភាព ហើយបានលើកលឲឡើងថា "ក្តីសង្ឃឹម" គឺជគោលការរួមដែលគួរតែយកចិត្តទុកដាក់ ។
សម្តេចប៉ាបបានបន្តមានបន្ទូលដដែលៗ ម្តងហើយម្តងទៀត អំពីសង្គ្រាមថាជា «ការបរាជ័យ» ដោយទួញសោក ភាពលាក់ពុត ដែលនឹងដឹកនាំក្រុម សន្តិភាព បង្កើតផលពីពាណិជ្ជកម្មនៃសង្រ្គាម។
សម្តេចប៉ាបក៏បានមានបន្ទូលបរិហារអំពីការសម្រេចចិត្តនៃគោលការណ៍ណែនាំបន្តនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន និងនៅគ្រប់ទីកន្លែងនៃសង្រ្គាម៕