សម្តេចប៉ាបផ្ញើសារលិខិតជូនអ្នកទោស ហើយប្រាប់ពួកគេឲ្យបើកចិត្តទទួលស្វាគមន៍ព្រះយេស៊ូ

នៅក្នុងអំឡុងពេលដែលព្រះសហគមន៍បានរៀបចំពិធីថ្វាយអភិបូជាមួយ នៅក្នុងគុក ហ្លូរ៉េនទីន (Florentine ) សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារទូរលេខទៅអ្នកទោសដើម្បីបន្តការស្វាគមន៍បុណ្យព្រះយេស៊ូប្រសូត្រ និងប្រសិទ្ធពរដល់ពួកគេ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សារនោះត្រូវបានអានដោយលោកបូជាចារ្យ ជេរ៉ាដូ ហ្គាំបែលលី (Gherardo Gambelli) នៅចុងបញ្ចប់នៃពិធីថ្វាយអភិបូជា រួមគ្នាជាមួយនឹងលោកកាឌីណាល់ អឺនណេស ស៊ីម៉ូនី (Ernest Simoni)

នៅក្នុងសារផ្ញើរជូនអ្នកទោសទាំងអស់ សម្តេចប៉ាប បានបង្ហាញពីសាមគ្គីភាពរបស់ទ្រង់ជាមួយពួកគេ ដោយធានាពួកគេអំពី«ភាពជិតស្និទ្ធរបស់មនុស្ស និងខាងវិញ្ញាណ» របស់ទ្រង់ជាមួយនឹងបួកគេផ្ទាល់។

សម្តេចប៉ាប បានលើកទឹកចិត្តអ្នកទោសឱ្យទុកចិត្តលើព្រះជាបិតាដែលមានមេត្តា និងករុណាហើយ ​បាន​អញ្ជើញ​ពួកគេ​ឲ្យ «​ស្វាគមន៍​ព្រះយេស៊ូវ​ដែល​បាន​ប្រសូត ហើយ​បំពេញ​ដួងចិត្ត​របស់​យើង​ដោយ​ការទុកចិត្ត និង​ក្តីសង្ឃឹម​»​

ខ្លឹមសារសំខាន់នៃសារនោះសម្តេចប៉ាបបានរំលេចនិងរំលឹកឡើងវិញអំពីសេចក្តីសង្ឃឹមដោយបានចងភ្ជាប់នឹងឆ្នាំនៃអំណរសប្បាយដែលកំពុងតែជិតមកដល់ ហើយត្រូវតស៊ូរស់ដោយសេចក្តីសង្ឃឹមនិងឈានទៅ កែប្រែចិត្តគំនិត ។

សម្តេចប៉ាប ក៏បានជូនពរបងប្អូនអ្នកទោសក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត្រ និងឆ្នាំថ្មីប្រកបដោយសន្តិភាពដល់អស់បងប្អូនដែលកំពុងជាប់ឃុំ ដល់គ្រួសាររបស់ពួកគេ និងបុគ្គលិកពន្ធនាគារផងដែរ៕

Daily Program

Livesteam thumbnail