សម្តេចប៉ាបប្រើចុងប៉ាការបើកបង្អួចនៃក្តីសង្ឃឹមនិងដោះស្រាយចម្ងល់ជូនគ្រីស្តបរិស័ទ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានកំពុងតែប្រើប្រាស់ចុងប៉ាការរបស់ទ្រង់ដើម្បីដោះស្រាយចម្ងល់មួយចំនួនរបស់គ្រីស្តបរិស័ទ។
តាមរយៈចុងប៉ាការដែលទ្រង់បានសរសេរនៅក្នុងសេចក្តីផ្តើមនៃសៀវភៅមួយក្បាលដែលបានកំពុងតែចងក្រងដោយលោក ដុន តូម៉ាសូ ជាននូហ្ស៊ី (Don Tommaso Giannuzzi ) ដែលមានចំណងជើងថា “ ព្យាការីនៃក្តីសង្ឃឹម “ សម្តេចប៉ាបបានសរសេរថា ក្តីសង្ឃឹមតែងតែបើកបង្អួចដោះស្រាយចម្ងល់ជូនគ្រីស្តបរិស័ទអស់កល្បជានិច្ច។
ប្រភពដដែលបានឲ្យដឹងថា សៀវភៅនេះជាទិសដៅមួយរបស់សម្តេចប៉ាប ដែលចង់សាបព្រោះ គុណធម៌និងក្តីសង្ឃឹមដល់មនុស្សទាំងឡាយ។
សម្តេចប៉ាបក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា គុណធម៌គឺជាប្រភពដែលនឹងអនុញ្ញាតឱ្យបុរស និងស្ត្រីគ្រប់រូប កុំអោយទៅហួសពីដែនកំណត់របស់មនុស្ស ស្របពេលដែលសេចក្តីសង្ឃឹម ជាជីវិត។ ក្តីសង្ឃឹមកំពុងរស់នៅ ដោយផ្តល់អត្ថន័យដល់ដំណើរស្វែងរកហេតុផល ដើម្បីបន្តនិងជំរុញអត្ថន័យនៃអទិភាពរបស់មនុសុ្សជាតិ៕
Daily Program
