សម្តេចប៉ាបប្រារព្ធខួប១២ឆ្នាំនៃការដឹកនាំសន្តអាសនៈជាមួយក្រុមគ្រូពេទ្យ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ប្រារព្ធខួបលើកទី ១២ នៃការជ្រើសរើសទ្រង់ឲ្យក្លាយជាអភិបាលនៃព្រះសហគមន៍នៅសន្តអាសនៈ ពោលគឺក្លាយជាសម្តេចប៉ាប ជាមួយបុគ្គលិកនិងក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Gemelli នៃទីក្រុងរ៉ូម។

ការិយាល័យព័ត៌មានសន្តអាសនៈ បានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពរបស់ទ្រង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ស្ថានភាពសុខភាពទ្រង់មានស្ថិរភាព ហើយនៅពេលរសៀល បុគ្គលិកពេទ្យបាននាំយកនំខេកមួយជាមួយទៀនទៅកាន់បន្ទប់របស់សម្តេចប៉ាប។

នៅពេញមួយថ្ងៃនេះសម្តេចប៉ាប បានតាមដាននិងចូលរួមនៅក្នុងកម្មវិធីធ្វើ លំហាត់ខាងវិញ្ញាណជាមួយនឹងក្រុមមន្រ្តីនិងអ្នកដឹកនាំកិច្ចការព្រះសហគមន៍កាតូលិកនៅសន្តអាសនៈ តាមរយៈតំណភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិត ហើយទ្រង់នៅតែបន្តការព្យាបាលតាមផ្លូវដង្ហើម។

ស្ថានភាពសុខភាព របស់ទ្រង់នៅតែមានស្ថិរភាពក្នុងស្ថានភាពស្មុគស្មាញ ដែលតម្រូវឲ្យទ្រង់នៅតែបន្តការស្នាក់នៅក្នុងមន្ទីរពេទ្យដដែល។

សម្តេចប៉ាប ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Gemelli តាំងតែពីនៅថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បីទទួលការព្យាបាលជំងឺរលាកសួត៕

Daily Program

Livesteam thumbnail