សម្តេចប៉ាបប្រដូចសិង្ហបុរីដូចទៅនឹងញូវយ៉កនៅទីសបូព៌ា
ក្រោយពេលដែលបញ្ចប់ដំណើរទស្សនៈកិច្ចនៅសិង្ហបុរីសម្តេចប៉ាបបានឆ្លើយតបនឹងសំនួររបស់សារព័ត៌មាន the Strait Times ហើយបានប្រដូចប្រទេសនេះទៅនឹងទីក្រុងញ៉ូវយ៉កនៅទិសបូព៌ា ។
សម្តេចប៉ាបបានមានបន្ទូលថា ជាដំបូង ទ្រង់មិនរំពឹងថានឹងអាចបានឃើញសិង្ហបុរីដូចជាអ្វីដែលទ្រង់បានឃើញនៅក្នុងដំណើរសិង្ហបុរីនេះទេ។
សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា សិង្ហបុរីគឺដូចជា "ញូវយ៉កនៃបូព៌ា" ដែលជាប្រទេសអភិវឌ្ឍន៍ និងស្អាតស្អំ ជាមួយនឹងមនុស្សដែលចេះគួរសម អគារខ្ពស់ៗ និងវប្បធម៌សាសនាដ៏អស្ចារ្យ និង ជាមជ្ឈមណ្ឌលនៃការប្រជុំអន្តរសាសនាដែលទ្រង់ចាត់ទុកថា ជាគំរូនៃភាតរភាព។
សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់បានឃើញអគារខ្ពស់ៗដ៏ប្រណិត ហើយអគារខ្លះទោះបីជាមិនធំ មិនខ្ពស់ ប៉ុន្តែនៅតែស្អាត និងថែទាំបានល្អ ដែលទ្រង់ពេញចិត្ត។
សម្តេចប៉ាបបានមានបន្ទូលថា “ ទូលបង្គំខ្ញុំមិនមានអារម្មណ៍ថាមានការរើសអើងទេនៅទីនោះ។ ទូលបង្គំជាខ្ញុំបានជួបនិងបានឃើញអំពីចម្រុះភាព នៃវប្បធម៌ ជាពិសេសនៅពេលដែលជួយក្មេងៗសិស្សសាលា”។
សម្តេចប៉ាបបានមានបន្ទូលបន្តទៀតថា សិង្ហបុរីគឺជាមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់មួយ ហើយទីនោះមានអ្វីសព្វយ៉ាង តាំងពីការប្រណាំងរថយន្ត Formula 1 ។ តួនាទីអន្តរជាតិនៃរដ្ឋធានីដែលទាក់ទាញវប្បធម៌ផ្សេងៗគ្នា; វាជារដ្ឋធានីដ៏អស្ចារ្យ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា នៅទីនោះ ទោះបីជាមិនមានយុវវ័យច្រើនដូចជាទីម័ខាងកើតមែន ប៉ុន្តែគ្រប់យ៉ាងគឺបញ្ជាក់អំពីភាតរភាព និងមានសេចក្តីថ្លៃថ្នូនៃមនុស្សជាតិ៕