សម្តេចប៉ាបប្រកាសធ្វើកំណែទម្រង់សាលាការទូតរបស់សន្តអាសនៈ

តាមរយៈសារដែលចេញដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ សន្តអាសនៈបានកំពុងដំណើរការរៀបចំធ្វើកំណែទម្រង់សាលាការទូតរបស់សន្តអាសនៈ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានបន្តធ្វើបច្ចុប្បន្នភាពលើតារាងកម្មវិធីសិក្សាប្រចាំឆ្នាំរបស់សាលាការទូតនេះ ក្រោយពេលដែលបានបង្កើតនិងដំណើរការរហូតដល់៣០០ ឆ្នាំកន្លងមកនោះ។
ប្រភពដដែលនេះបានអះអាងថា កម្មវិធីសិក្សាថ្មីនេះ មានគោលបំណងផ្តល់នូវការបង្កើតភាព «រឹងមាំ» និង «បន្ត» ដើម្បីឱ្យតំណាងសម្តេចប៉ាបបំពេញបេសកកម្មការទូតរបស់ពួកគេទៅកាន់ប្រទេសជុំវិញពិភពលោក និងប្រឈមមុខនឹងបញ្ហានៃពិភពលោកដែលផ្លាស់ប្តូរឥតឈប់ឈរ ដើម្បីធានានូវគុណភាព «ជាមូលដ្ឋាន» នៃ «ការស្តាប់ដោយយកចិត្តទុកដាក់ សាក្សី វិធីសាស្រ្តភាតរភាព និងការសន្ទនា» ដែលមិនធ្លាប់មានដល់អ្នកបម្រើការនៅក្នុងវិស័យការទូតពីមុនៗ។
សម្តេចប៉ាបបានលើកឡើងថា វាច្បាស់ណាស់សម្រាប់សិស្សបណ្ឌិត្យសភាការទូត សូម្បីតែសម្រាប់ស្ថាប័នខ្លួនវាក៏ដោយ។ កំណែទម្រង់របស់សម្តេចប៉ាបត្រូវបានរៀបចំឡើង មានគោលបំណងពង្រឹងការអនុវត្តសម្រាប់អ្នកដែលត្រូវបានចាត់ឱ្យទៅបំពេញកិច្ចការងារ «ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីនាំយកភាពស្និទ្ធស្នាលរបស់សម្តេចប៉ាបចំពោះប្រជាជន និងព្រះសហគមន៍»៕
Daily Program
