សម្តេចប៉ាបបន្តអំពាវនាវឲ្យពិភពលោករិះគិតអំពីការបញ្ចប់សង្រ្គាម

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យបានស្នើសុំឲ្យពិភពលោកទាំងមូលបន្តយកចិត្តទុកដាក់លើការរិះគិតដើម្បីបញ្ចប់សង្រ្គាមនៅទូទាមងពិភពលោក ទាំងសង្រ្គាមតូចឫធំ ដោយរួមទាំងការប៉ះទង្គិចដោយប្រដាប់អាវុធផងដែរ ។​

នៅពេលថ្លែងទៅកាន់គ្រិស្តបរិស័ទដែលជួបជុំគ្នានៅទីលានសន្តសិលា​កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ ទ្រង់​បាន​ហៅ​សង្រ្គាមនិងទំនាស់ថា ​ជា​រឿង​អាស្រូវ​ដែល​សហគមន៍​អន្តរជាតិ​មិន​គួរ​អត់ឱន ព្រម​ទាំង​ផ្ទុយ​ពី​ស្មារតី​ភាតរភាព​ដែល​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ដែល​ទើប​តែ​បើក​ក្នុង​ទីក្រុង​ប៉ារីស។

សម្តេចប៉ាបបានគូសបញ្ជាក់ថា "សង្រ្គាមគឺជាការបរាជ័យ" សម្រាប់មនុស្សជាតិ។

មកដល់ពេលនេះសង្រ្គាមបានកំពុងតែផ្ទុះហើយទុកវេទនាបានកំពង់តែកើតមានសឹងតែគ្រប់ទ្វីបដោយមាននៅអាហ្រ្វិក ម្តុំប្រទេសស៊ូដង់ខាងត្បូង ស៊ូដង់  ជាដើម ។ ទ្វីបអាស៊ីមានដូចជានៅមជ្ឈឹមបូព៌ា  ហើយនៅអឺរ៉ុបដូចជានៅអ៊ុយក្រែនជាដើម ។​

Daily Program

Livesteam thumbnail