សម្តេចប៉ាបបន្តការអធិស្ឋានសុំសន្តិភាពនៅក្នុងប្រទេសដែលហែកហួរដោយជម្លោះ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានធ្វើការអំពាវនាវចុងក្រោយបង្អស់របស់ទ្រង់សម្រាប់សន្តិភាពចំពេលមានជម្លោះ និងស្ថានភាពអស្ថិរភាពនយោបាយដែលកំពុងបន្តនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស៊ូដង់ខាងត្បូង អ៊ុយក្រែន មីយ៉ាន់ម៉ា និងដែនដីបរិសុទ្ធ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះវរបិតា បានធ្វើការអំពាវនាវចុងក្រោយបង្អស់របស់ទ្រង់សម្រាប់សន្តិភាពនៅកន្លែងដែលហែកហួរដោយសង្រ្គាម និងជម្លោះ កាលពីថ្ងៃទី ២១ ខែសីហាឆ្នាំ២០២៤ ។
ថ្លែងទៅកាន់អ្នកធ្វើធម្មយាត្រាដែលមានវត្តមាននៅពេលនោះ សម្តេចប៉ាបបានរំឮកពីទុក្ខវេទនាដ៏ធំធេងរបស់អ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម ដោយបានជំរុញឱ្យគ្រីស្តបរិស័ទនិងប្រជានុរាស្រ្តរបស់ព្រះជាម្ចាស់ ទាំងអស់កុំភ្លេចប្រទេសដែលរងទុក្ខទាំងនោះ។
សម្តេចប៉ាប បានជំរុញដោយសង្កត់ធ្ងន់ថា យើងសូមកុំភ្លេចអ៊ុយក្រែននិងបណ្តាដែនដីដែលកំពុងរងនូវ ទុក្ករកម្មនានា។
សម្តេចប៉ាបក៏បានអធិស្ឋានសម្រាប់អ្នកដែលរងទុក្ខដោយសង្គ្រាមនៅក្នុងដែនដីវិសុទ្ធ ដោយលើកឡើងថា សូមឲ្យយើងអធិស្ឋានសុំសន្តិភាព។
ព្រះវរបីតាបានលើកឡើងថា ពិភពលោករបស់យើង នៅតែរងគ្រោះដោយ សង្គ្រាម និងការបែកបាក់ ដែលទាមទារឲ្យ គ្រីស្ទបរិស័ទខិតខំរស់ដោយសន្តិភាព សេចក្ដីស្រឡាញ់ និងករុណា។