សម្តេចប៉ាបបញ្ជូនរថយន្តសង្គ្រោះចំនួន ៤គ្រឿង ដល់អ៊ុយក្រែន

សម្តេចប៉ាបហ្វ្រង់ស៊ីស្លូ បានសម្រេចបន្តបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន៤ គ្រឿង ដែលនឹងត្រូវ ប្រើដើម្បីជួយសង្គ្រោះជីវិតនៅតាមបណ្តោយជួរមុខនៃសង្រ្គាមនៅអ៊ុយក្រែន។
អំណោយនេះត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនក្រោមការដឹកនាំដោយលោកកាឌីណាល់ ខុនរ៉ាដ ក្រាជចូវស្គី (Konrad Krajewski) បេសកជនសម្តេចប៉ាប។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាទឹកចិត្តរបស់សម្តេចប៉ាប ដើម្បីបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះជីវិតមនុស្សដែលកំពុងតែរងគ្រោះព្រោះតែសង្រ្គាម។
លោកកាឌីណាល់ បានដឹកនាំយកអំណោយនេះទៅប្រគល់ជូនអ៊ុយក្រែននៅក្នុងដំណើរលើកទី១០របស់លោកទៅកាន់ប្រទេសនេះ តាមការចាត់ចែងដោយសម្តេចប៉ាប ដោយមានជំនួយពីអ្នកបើកបរជនជាតិអ៊ុយក្រែន៣ នាក់។
រថយន្តសង្រ្គោះនេះ ត្រូវបានសម្តេចប៉ាបបញ្ជូនទៅអឺរ៉ុបដើម្បីបំពាក់ឧបករណ៍សង្រ្គោះជាច្រើនទៀតសំដៅ លើកតម្កើងនិងកាត់បន្ថយហានិភ័យនៃជីវិតមនុស្ស។
រថយន្តសង្គ្រោះចំនួនបួនគ្រឿងនេះគឺបំពាក់ដោយប្រព័ន្ធការពារអាវុធ ហើយត្រូវបានកំណត់ទិសដៅសម្រាប់តែតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសង្រ្គាម៕
Daily Program
