សម្តេចប៉ាបបញ្ជាក់ពីការតែងតាំងស្រ្តីម្នាក់ជាសមាជិកក្រុមប្រឹក្សាភិបាលបុរីវ៉ាទីកង់

នៅក្នុងបទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ប៉ុស្តិ៍ទូរទស្សន៍អ៊ីតាលី មួយ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលថា ស្រ្តីម្នាក់នឹងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអភិបាលនៃការគ្រប់គ្រងបុរីវ៉ាទីកង់ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងបទសំភាសន៍នោះ សម្តេចប៉ាបបានបង្ហើបពីការតែងតាំងបងស្រី រ៉់ាហ្វាអេឡា ភេទ្រីនី (Raffaella Petrini ) ។

ប្រភពដដែលបានបន្តថា បងស្រីនឹងត្រូវបានតែងតាំងនៅក្នុងខែមីនាដើម្បីកាន់តំណែងជាគណអភិបាលនៃបុរីវ៉ាទីកង់ ។

បងស្រី នឹងទទួលការតែងតាំង ជាអគ្គលេខាធិការ នឹងដឹកនាំគ្រប់គ្រងកិច្ចការនៅបុរីវ៉ាទីកង់ ចាប់ពីខែមីនាតទៅ ក្រោយពេលដែលលោកកាឌីណាល់ ហ្វឺណាន់ដូ វេហេ្គ អាល់ហ្សាហ្គា (Fernando Vérgez Alzaga ) សុំចូលនិវត្តន៍ ។

Daily Program

Livesteam thumbnail