សម្តេចប៉ាបថ្កោលទោស​​ការវាយប្រហារភេរវកម្មនៅ បូគីណាហ្វាសូ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបាន ថ្កោលទោសចំពោះអំពើហិង្សាក្នុងប្រទេសបូគីណា ហ្វាសូ និងមជ្ឈិមបូព៌ា។

ថ្លែងទៅកាន់គ្រិស្តបរិស័ទ ដែលបានប្រមូលផ្តុំគ្នានៅទីលានសន្តសិលាកាលពីថ្ងៃ អាទិត្យ សម្តេចប៉ាប បានសម្តែងនូវទុក្ខសោកនិងរន្ធត់ ចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅទីក្រុងបាសាឡូហ្គូ ( Barsalogho ) ក្នុងប្រទេស បួគីណាហ្វាសូ ដែលមនុស្សរាប់រយនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

សម្តេច​ប៉ាប​បាន​មានបន្ធូល ​ថា "ទូលបង្គំជាខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​ដ៏​គួរ​ឱ្យ​រន្ធត់​ទាំងនេះ​ប្រឆាំង​នឹង​ជីវិត​មនុស្ស ហើយ​ឈរ​ក្នុង​សាមគ្គីភាព​ជាមួយ​ប្រជាជនបួគីណាហ្វាសូ ទាំងអស់។

អំពើហិង្សាប្រដាប់អាវុធបានកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសនៅអាហ្រ្វិកមួយនេះ ហើយការវាយប្រហារកាលពីថ្ងៃទី ២៤ ខែ សីហា គឺជាការវាយប្រហារដ៏អាក្រក់បំផុត។

នាឱកាសនោះសម្តេចប៉ាបក៏បានអធិដ្ឋានជូនជនរងគ្រោះនៅក្នុងឧបតិហេតុមួយនៅក្នុងប្រទេសប្រេស៊ីល ដែលបានសម្លាប់មនុស្ស២នាក់ និង រាប់សិបនាក់របួស ដែលបណ្តាលមកពីការបាក់កំពូលវិហារមួយនៅក្នុងកន្លែងដែលកំពុងតែមានបមនុស្សជួបជុំគ្នាដើម្បីទទួលអំណោយរបស់ព្រះសហគមន៍។

ក្រៅពីនោះសម្តេចប៉ាបក៏បាន រំលេចឡើងវិញនូវការព្រួយបារម្ភរបស់ទ្រង់ចំពោះប្រជាជនអ៊ុយក្រែន ដែលបន្តរងការឈឺចាប់ក្រោមការបាញ់មីស៊ីលរបស់រុស្ស៊ី ការអំពាវនាវសុំសន្តិភាពក្នុងដែនដីបរិសុទ្ធ ដោយរួមទាំងដំណើរទស្សនៈកិច្ចដ៏វែងរបស់ទ្រង់ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៤ មកកាន់ប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ប៉ាពួញូហ្គីណេ និងទីម័រខាងកើត៕

Daily Program

Livesteam thumbnail