សម្តេចប៉ាបជំរុញឱ្យលោកកាឌីណាល់ៗបន្តការប្តេជ្ញាចិត្តចំពោះកំណែទម្រង់សេដ្ឋកិច្ច
នៅក្នុងលិខិតមួយផ្ញើទៅកាន់អស់លោកកាឌីណាល់នៃព្រះសហគមន៍កាតូលិកនានា សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបាន អំពាវនាវ ឱ្យគាំទ្រការកែទម្រង់សេដ្ឋកិច្ចដែលកំពុងបន្តដោយសន្តអសនៈនិងសង្កត់ធ្ងន់លើសារៈសំខាន់នៃតម្លាភាពហិរញ្ញវត្ថុ ការទទួលខុសត្រូវ និងសាមគ្គីភាព។
នៅក្នុងលិខិតចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤សម្តេចប៉ាប បានសង្កត់ធ្ងន់ថា ដប់ឆ្នាំបានកន្លងផុតទៅចាប់តាំងពីការចាប់ផ្តើមនៃកំណែទម្រង់ ច្បាប់ព្រះសហគមន៍ហើយទ្រង់ក៏បានរំលឹកអស់លោកកាឌីណាល់អំពីតួនាទី និងការទទួលខុសត្រូវរបស់អស់លោកក្នុងរឿងនេះ។
សម្តេចប៉ាបបានសរសេរថា "តួនាទីរបស់អ្នកគឺជួយលោកបូជាចារ្យរ៉ូម៉ាំងកាតូលិកក្នុងការគ្រប់គ្រងព្រះសហគមន៍ជាសកល" ភារកិច្ចនៃការ ចូលរួមក្នុងដំណើរការនៃការផ្លាស់ប្តូរនេះបានធ្លាក់លើ "បងប្អូនកា ឌីណាល់" ។
សម្តេចប៉ាបបានរំលឹកឡើងវិញនូវគោលការណ៍នៃកំណែទម្រង់ ត្រូវបានកំណត់ក្រោមស្មារតី ដឹកនាំនៅពីក្រោយការផ្លាស់ប្តូរ ហើយទ្រង់ កត់សម្គាល់ថាការរៀបចំឡើងវិញនៃច្បាប់ព្រះសហគមន៍រ៉ូម៉ាំងកាតូលិក មានគោលបំណងធានាថាវាជួយអ្នកបន្តវេនសន្តសិលា ក្នុងការអនុវត្តបេសកកម្មគ្រូគង្វាលកំពូលរបស់លោកក្នុងការបម្រើដល់ព្រះសហគមន៍ជា សកលនិងព្រះវិហារក្នុងតំបន់នោះ។
សម្តេចប៉ាបក៏បានទទួលស្គាល់ការខិតខំប្រឹងប្រែងនិងការលះបង់របស់បងប្រុសបងស្រី ដែលមាន សម្របខ្លួនទៅនឹងដំណើរការនៃការបន្តនេះ ហើយបានមានបន្ទូលថា "ការបន្តនេះគឺជាទីបន្ទាល់ចំពោះភាពរឹងមាំ និងព្រះគុណព្រះជាម្ចាស់"។
ព្រះវរបិតាបរិសុទ្ធបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការបន្តការយកចិត្តទុកដាក់លើកំណែទម្រង់សេដ្ឋកិច្ចដែលជាប្រធានបទដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងអំឡុងពេលនៃក្រុមជំនុំទូទៅមុនសន្និបាតឆ្នាំ ២០១៣ ។
សម្តេចប៉ាបបានបន្តទៀតថា កំណែទម្រង់ទាំងនេះបានជួយលើកកម្ពស់ការយល់ដឹងអំពីធនធានសេដ្ឋកិច្ចក្នុងសេវាកម្មបេសកកម្មមានកម្រិត ហើយត្រូវតែគ្រប់គ្រងដោយម៉ត់ចត់ និងច្បាស់លាស់”។
សម្តេចប៉ាប បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីលុបបំបាត់ឱនភាពថវិការបស់ សន្តអសនៈដោយជំរុញឱ្យស្ថាប័ននានា ធ្វើការឆ្ពោះទៅរកការសម្រេចបាន "ឱនភាពសូន្យ" ជាគោលដៅជាក់ស្តែង។
សម្តេចប៉ាបបានលើកឡើងពីគោលនយោបាយក្រមសីលធម៌ដែលត្រូវបានដាក់ឱ្យដំណើរការដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តហិរញ្ញវត្ថុ ទន្ទឹមនឹងការលើកទឹកចិត្តដល់ស្ថាប័ននីមួយៗក្នុងការស្វែងរកធនធានខាងក្រៅដើម្បីគាំទ្រដល់បេសកកម្មរបស់ពួកគេ ហើយការខិតខំបែបនេះត្រូវតែធ្វើជាគំរូមួយនៃ « ការគ្រប់គ្រងដោយតម្លាភាព និងការទទួលខុសត្រូវក្នុងការបម្រើព្រះសហគមន៍ » ។