សម្តេចប៉ាបឆ្លៀតទទួលទុរគតជន១៥នាក់មុនពេលចាកចេញមកទស្សនកិច្ចនៅអាស៊ី
នៅមុនពេលធ្វើដំណើរទស្សនកិច្ចដ៏យូរមកកាន់អាស៊ីនិងអូសេអានី ការិយាល័យព័ត៌មានវ៉ាទីកង់បានប្រកាសថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានឆ្លៀតពេលយាងទទួលទុរគតជន១៥រូប នៅវិសាលវិហា Casa Santa Marta។
វ៉ាទីកង់ញូវបានរាយការណ៍ សម្តេចប៉ាបបានយាងទទួលពួកគេនៅពេលដែលពួកគេបានដឹកនាំដោយលោក កាឌីណាល់ ខុនរ៉ាដ ក្រាសូវស្គី (Konrad Krajewski) ដែលជាបេសកជនទទួលបន្ទុកកិច្ចការមនុស្សធម៌របស់ទ្រង់។
ប្រភពដដែលបានបន្តថា ជំនួបនេះគឺនៅវេលាម៉ោងប្រមាណជា ៤រសៀល ហើយទ្រង់បានទទួលស្វាគមន៍ពួកគេដោយកក់ក្តៅមុនពេលដែលទ្រង់យាងចេញពីទីនោះសំដៅទៅអាកាសយានដ្ឋានចេញដំណើរមកកាន់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី នៅវេលាម៉ោង ៥ និង ៣២ នាទីល្ងាច ហើយមកដល់ទីក្រុងហ្សាកាតានៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក៕