សមុទ្រចិនខាងត្បូង នៅចំកណ្តាលនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងម៉ានីល
ប្រទេសហ្វីលីពីន បានប្រកាសកាលពីថ្ងៃចន្ទ ថាបានកោះហៅឯកអគ្គរដ្ឋទូតចិត ក្រោយ ២ថ្ងៃ បន្ទាប់ពីឧប្បត្តិវហេតុថ្មីដែលដែលពាក់ព័ន្ធនឹងនាវារបស់ប្រទេសទាំងពីរ នៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងមូលនៃតំបន់ទឹកនេះ ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនៅឆ្នាំ២០១៦ ថា ជាតំបន់របស់ហ្វីលីពីនក្តី។
មានការដុះដាល់ឡើងវិញនូវភាពតានតឹងនៅសមុទ្រចិនខាងត្បូង រវាងទីក្រុងប៉េកាំង និងទីក្រុង ម៉ានីល។ កាលពីថ្ងៃចន្ទ ទី២៥ មីនា ប្រទេសហ្វីលីពីន បានប្រកាសថា បានកោះហៅឯកអគ្គរដ្ឋទូតចិន បន្ទាប់ពីពីរថ្ងៃនៃឧប្បត្តិវហេតុថ្មីពាក់ព័ន្ធនឹងនាវារបស់ប្រទេសទាំងពីរ។ នេះគឺជាឧប្បត្តិវហេតុថ្មីដែលត្រូវបានវាយតម្លៃថា គឺជាការបន្លំចូលដោយខុសច្បាប់ដោយ ប្រទេស ចិន។ ទីក្រុងម៉ានីល បានតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងសកម្មភាពរំលោភបំពានដោយ ឆ្មាំ ការពារឆ្នេរ និងកងទ័ពជើងទឹកចិន ដែលប្រឆាំងនឹងកប៉ាលផ្គត់ផ្គងភស្តុភាររបស់ហ្វីលីពីន នៅ តាមបណ្តាលកោះ Second Thomas ដែលជាកោះផ្កាថ្ម ទាមទារដោយប្រទេសទាំងពីរ។
វាស្ថិតនៅចំងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីកោះហ្វីលីពីនខាងលិច ប៉ាឡាវ៉ាន និងជាង ១០០០ គីឡូម៉ែត្រពីកោះ ហៃណាន ដែនដីចិនដែលធំនៅជិតបំផុត។
បើតាមជនជាតិហ្វីលីពីន បានឲ្យដឹងថា ឆ្មាំការពារឆ្នេរចិន បានរាំងខ្ទប់នាវាផ្គត់ផ្គង់ភស្តុភារ និងបានបង្កការខូចខាតដោយប្រើប្រាស់កាណុងបាញ់ទឹក និងធ្វើឲ្យរបួសទាហានហ្វីលីពីន ៣ នាក់។ ចំណែកឆ្មាំការពារឆ្នេរចិន បានប្រាប់ថា នេះគឺជាការហ្វឹកហ្វឺនតាមទម្លាប់ធម្មតា ហើយរកឃើញ និងរុញច្រានចេញដោយស្របច្បាប់នូវនាវាបរទេសដែលបានចូលសំដៅមករកកង កម្លាំងចិននៅក្នុងដែនទឹករបស់ចិន។
កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងម៉ានីស បានថ្លែងថា បានបញ្ចូនការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋាភិបាលហ្វីលីពីននៅជុំវិញការប៉ះទង្គិចនេះ។
នៅក្នុងសេចក្តីប្រកាសមួយសម្រាប់ក្រុមកោះ Second Thomas ជាភាសាចិន ឯកអគ្គរដ្ឋទូតចិនបានថ្លែងថា ៖ ”កាលពីថ្ងៃទី២៣ ខែមីនា ហ្វីលីពីនបានរំលោភលើការសន្យារបស់ខ្លួនឯង ដោយធ្វើមិនដឹងមិនឮចំពោះការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការព្រមានទុកជាមុនរបស់ចិន និងនៅទទូចបញ្ជូនកប៉ាលផ្គត់ផ្គង់ភស្តុភារ និងនាវាការពារឆ្នេរពីរគ្រឿងដើម្បីចូលដោយចចេសទៅក្នុងដែនថ្មប៉ប្រះទឹក កោះរ៉េនអៃ នៅក្នុងប្រជុំកោះ ណានស្ហ៉ារបសចិន។
សេចក្តីប្រកាសបញ្ជាក់ថា នេះគឺជាការជ្រៀតចូលដោយខុសច្បាប់។
ទីក្រុងម៉ានីល បានថ្លែងថា បានដាក់ការតវ៉ាស្រដៀងគ្នាទៅកាន់ក្រសួងកិច្ចការបរទេសចិន។
”ហ្វីលីពីនបានបញ្ជាក់ថា ប្រទេសចិនមិនមានសិទ្ធស្ថិតនៅប្រជុំកោះ អាយុនហ្ស៊ីន ដែលជាការប្រើប្រាស់ភាសាហ្វីលីពីនសម្រាប់ហៅប្រជុំកោះ Second Thomas។ ហ្វីលីពីនទាមទារថា ក្រុមនាវាចិន ត្រូវតែចាកចេញពីបរិវេណជុំវិញកោះ អាយុនហ្ស៊ីន និងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីនជាបន្ទាន់ភ្លាម”។
លុះដល់ពេលល្ងាចថ្ងៃចន្ទ រដ្ឋមន្រ្តីការពារជាតិហ្វ៊ីលីពីន លោកហ្ស៊ីប៊ែរ ថេអូដូរ៉ូ បានសុំឲ្យទីក្រុងប៉េកាំងគោរពតាមតុលការអន្តរជាតិ ដែលបើតាមរូបលោក នោះគឺជាមធ្យោបាយដើម្បីដោះស្រាយជម្លោះស្របច្បាប់ និងបានយូរអង្វែង។ ហើយចិនមិនដែលចូលចិត្តជម្រើសនេះទេ។
នៅអំឡុងប៉ុន្មានខែមុន នាវារបស់ចិនធ្លាប់បានប្រើប្រាស់កាណុងបាញ់ទឹក និងបានចូលទៅប៉ះទង្គិចជាមួយនាវាហ្វីលីពីន នៅក្បែរប្រជុំកោះទាំងនេះ។
ជាទម្លាប់ ទីក្រុងប៉េកាំងបានទាមទារស្ទើតែទាំងមូលនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ទឹក និងកោះនៅជិតឆ្នេរប្រទេសជិតខាងជាច្រើន ទោះបីជាមានការសម្រេចច្រានពីតុលាអន្តរជាតិនៅឆ្នាំ២០១៦ ក៏ដោយ។