សន្តអាសនៈ លើកទឹកចិត្តឲ្យព្រះសហគមន៍​នាំមុខបង្កើត​​ក្រមសីលធម៌AI

លោកបណ្ឌិត ប៉ាវ ឡូ រ៉ូហ្វីនី (Paolo Ruffini) អ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងរបស់ សន្តអាសនៈបានអំពាវនាវឱ្យព្រះសហគមន៍កាតូលិកដែលតំណាងដោយសន្តអាសនៈមានតួនាទីឈានមុខគេក្នុងការរៀបចំក្របខ័ណ្ឌនៃក្រមសីលធម៌សម្រាប់បញ្ញាសិប្បនិម្មិត ឬAI។ នេះបើតាមវ៉ាទីកង់ញូវ។​

លោកបណ្ឌិត បាននិយាយនៅក្នុងសន្និបាតនៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយព្រះសហគមន៍កាតូលិកជាតិលើកទី ៧ របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៤ថា ពិភពឌីជីថលមិនទាន់បាន ត្រៀមខ្លួនជាស្រេចនោះទេ។

លោកបណ្ឌិតបានបន្ថែមថា ពិភពឌីជីថល កំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយវាក៏បានបង្ហាញផ្លូវឲ្យមនុស្សផ្លាស់ប្តូរជារៀងរាល់ថ្ងៃផងដែរ  ប៉ុន្តែនៅក្នុងអន្តរការនេះ វាគួរមានក្រមសីលធម៌មួយ។

លោកបណ្ឌិតបានបន្ថែមថា ក្រមសីលធម៌នេះគឺ​យើងពិតជា​ត្រូវ​ការដើម្បីធានាឲ្យការ​​ប្រាស្រ័យ​ទាក់ទងអាចបង្កើតនូវ​សេច​ក្ដី​ស្រឡាញ់ នៅក្រោមក្របខណ្ឌនៃការគ្រប់គ្រង​របស់​មនុស្ស។​

លោកបណ្ឌិតបាន គូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់ព្រះសហគមន៍ ក្នុងការដឹកនាំវឌ្ឍនភាពបច្ចេកវិទ្យាជាមួយនឹងភាពច្បាស់លាស់ខាងសីលធម៌ និងតម្លៃដែលផ្តោតលើមនុស្ស។

លោកបណ្ឌិតបានបន្ថែមថា បច្ចេកវិទ្យាមិនអាចជំនួសបាន ដូចជាសេរីភាព អព្ភូតហេតុនៃការជួបគ្នារវាងមនុស្ស និង​មនុស្សបានឡើយ។

លោកបានបន្តថា វា​មិន​ត្រឹម​តែ​ជា​តថភាព​វប្បធម៌​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរ។ វាគឺជាសម័យកាលផ្លាស់ប្តូរ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូល ដោយបន្លឺសំឡេងថា "យើងត្រូវមានការត្រួតពិនិត្យយ៉ាងដិតដល់អំពីបច្ចេកវិទ្យាដែលកំពុងតែអភិវឌ្ឍជានិច្ច"។

លោកបានបន្តថា តាមបន្ទូលរបស់សម្តេចប៉ាប ​យើង​ត្រូវ​អង្គុយ​នៅ​ទី​នេះ ដើម្បី​និយាយ ស្តាប់ និង​យល់​ពី​មូលហេតុ​ ព្រោះ​ឥឡូវ​នេះ​យើង​ស្ថិត​ក្នុង​ការ​ផ្លាស់​ប្តូរ​សម័យ​កាល៕

Daily Program

Livesteam thumbnail