សន្តអាសនៈ ចេញសេក្តីណែនាំសម្រាប់មហាសន្និបាតព្រះសហគមន៍នៅខែតុលា

ការិយាល័យព័ត៌មានសន្តអាសនៈ បានប្រកាសចេញនូវ ឯកសារការងារដែលនឹងណែនាំការយល់ឃើញ និងការឆ្លុះបញ្ចាំងក្នុងអំឡុងពេលសម័យប្រជុំទីពីរនៃសន្និបាតវិសាមញ្ញលើកទី១៦ ដែលគ្រោងនឹងធ្វើនៅខែតុលាខាងមុខ។

ឯកសារដែលមានកម្រាស់​ប្រហែល ៣០ ទំព័រ បានបញ្ជាក់​ពី​តម្រូវការ​សម្រាប់ការចូលរួមមហាសន្និបាត ដោយ​ផ្តោត​លើ​ទំនួលខុសត្រូវ និង​ការ​ផ្តល់​អំណាច​ឱ្យ​កាន់តែ​ស៊ីជម្រៅនៅក្នុងព្រះសហគមន៍។

លោកកាឌីណាល់ ហ្សង់-ក្លូដ ហូឡឺរីច (Jean-Claude Hollerich) ជាអ្នកសម្របសម្រួលទំនាក់ទំនងទូទៅរបស់មហាសន្និបាតបានគូសបញ្ជាក់អំពី "ភាពចម្រុះដ៏អស្ចារ្យ" នៅក្នុងរបៀបដែលព្រះសហគមន៍ក្នុងតំបន់បានចូលរួមដំណើរការរៀបចំមហាសន្និបាតនេះ។

លោក កាឌីណាល់ បានកត់សម្គាល់ថា មហាសន្និបាតនេះកំពុងផ្លាស់ប្តូររបៀបនិងបែបបទ នៅព្រះសហគមន៍របស់យើង​។

លោកបានបន្តទៀតថា មហាសន្និបាតក៏នឹងគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីស្ដារឡើងវិញនូវភាពជឿជាក់របស់ខ្លួន ជាពិសេសចំពោះករណីរំលោភបំពានផ្លូវភេទ និងរឿងអាស្រូវផ្នែកហិរញ្ញវត្ថុ។ ឯកសារនេះសង្កត់ធ្ងន់ថា គណនេយ្យភាព និងតម្លាភាពត្រូវតែរួមបញ្ចូលទៅក្នុង សកម្មភាពរបស់ព្រះសហគមន៍​នៅគ្រប់កម្រិតទាំងអស់៕

Daily Program

Livesteam thumbnail