សន្តអាសនៈស្នើឱ្យមានការសន្ទនា និង ការរួមរស់តាមបែបប្រជាធិបតេយ្យនៅវេណេហ៊្សុយអេឡា

សន្តអាសនៈបានជំរុញឱ្យគណបក្សនយោបាយទាំងអស់ក្នុងប្រទេសវេណេហ្ស៊ុយអេឡាចូលរួមក្នុងកិច្ចសន្ទនា និង បង្ហាញអាកប្បកិរិយាប្រកបដោយសន្តិភាព ចំពេលមានរបាយការណ៍ថាមនុស្សប្រហែល ២០ នាក់បានស្លាប់នៅក្នុងការតវ៉ាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងទៅ។

ការតវ៉ាបានផ្ទុះឡើងនៅទីក្រុងនានារបស់ប្រជាជាតិនេះ ចាប់តាំងពីលទ្ធផលត្រូវបានប្រកាសនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។ រដ្ឋាភិបាល​និយាយ​ថា អ្នក​បោះឆ្នោត​បាន​ប្រគល់​តំណែងឲ្យទៅ​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ (Nicolás Maduro )នៅ ​អាណត្តិ​ទី​បីបន្តទៀត។

អង្គការឃ្លាំងមើលសិទ្ធិមនុស្សបានអះអាងថា យ៉ាងហោចណាស់មនុស្ស ២០ នាក់បានស្លាប់ នៅក្នុងការតវ៉ាជាបន្តបន្ទាប់ ខណៈដែលកងកម្លាំងសន្តិសុខ និងបាតុករនៅតែបន្តប៉ះទង្គិចគ្នានៅតាមតំបន់ផ្សេងៗនៃប្រទេស។

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ ប្រចាំអង្គការរដ្ឋនៅទ្វីបអាមេរិក បានបង្ហាញការគាំទ្រចំពោះការអំពាវនាវរបស់ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ កាលពីថ្ងៃអង្គារដែល លើកឡើងអំពីតម្លាភាពនៃការបោះឆ្នោត។

លោកអគ្គអភិបាល ជួន អេនតូនីញ៉ូ គ្រូ សេរ៉ាណា (Juan Antonio Cruz Serrano) បាននិយាយថា សន្តអាសនៈ គាំទ្រ ដំណើរប្រជាធិបតេយ្យរបស់ប្រជាជន ដែលបានបង្ហាញនៅក្នុង "ការចូលរួមដ៏ធំ សកម្ម និងជាពលរដ្ឋនៃប្រជាជនវេណេហ្ស៊ុយអេឡាទាំងអស់នៅក្នុងដំណើរការបោះឆ្នោត ។

លោកអគ្គអភិបាលបានថ្លែង នៅក្នុងសម័យប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់អង្គការ ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធថា រដ្ឋជាសមាជិកនៃអង្គការនេះ បានបរាជ័យក្នុងការអនុម័តដំណោះស្រាយដែលអំពាវនាវឱ្យរដ្ឋាភិបាលវេណេស៊ុយអេឡាមានតម្លាភាពជាមួយនឹងលទ្ធផលបោះឆ្នោត។

លោកអគ្គអភិបាល គាត់បាននិយាយថា គ្រប់ភាគីគួរតែរក្សា ការសន្ទនា និងការចូលរួមយ៉ាងសកម្ម និងពេញលេញនៃតួអង្គនយោបាយទាំងអស់ដែលចូលរួមក្នុងដំណើនៃការបោះឆ្នោត ។

Daily Program

Livesteam thumbnail