សន្តអាសនៈសុំអោយគ្រីស្តបរិស័ទកុំបំភ្លេចអ្នករុករកសមុទ្រ

លោកកាឌីណាល់ ម៉ាយឃើល សេននី (Michael Czerny) អ្នកទទួលខុសត្រូវក្រសួងលើកកម្ពស់ការអភិវឌ្ឍន៍មនុស្សជាតិនៃសន្តអាសនៈបានស្នើសុំឲ្យគ្រីស្តបរិស័ទកុំបំភ្លេចអ្នកដែលរុករកសមុទ្រ និង គុណតម្លៃនៃសមុទ្រ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ មានប្រសាសន៍ថា សមុទ្រជាប្រភពនៃក្តីសង្ឃឹម ហើយអ្នករុករកឫដើរសមុទ្រទាំងអស់គឺសុទ្ធសឹងតែជាអ្នកបន្តការតភ្ជាប់របស់មនុស្សទៅនឹងក្តីសង្ឃឹម​នានា ជាមួយនឹងធនធាននៅក្នុងសមុទ្រ។​

លោកកាឌីណាល់បានលើកឡើងថា សមុទ្រជាប្រភពនៃសេដ្ឋកិច្ចមិនចេះរីងស្ងួត ដូច្នេះសូមប្រើប្រាស់ ធនធាននៅក្នុងសមុទ្រប្រកបដោយសេចក្តីថ្លៃថ្នូរ និង​ទំនួលខុសត្រូវ។

លោកកាឌីណាលបានមានប្រសាសន៍ថា នៅពេលនេះ សមុទ្របានកំពុងតែដង្ហោយហៅយើងឱ្យប្រែចិត្តគំនិតដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសមុទ្រជាបរិយាកាសខាងរូបកាយ និងខាងវិញ្ញាណ ជាពិសេសគឺប្រភពនៃជីវិត៕

Daily Program

Livesteam thumbnail