សន្តអាសនៈរៀបចំពិធីថ្វាយអភិបូជាជូនមរណបុគ្គល២១នាក់

វ៉ាទីកង់ញូវបានរាយការណ៍ថាបន្ទាប់ពីបាត់បង់ជីវិតអស់រយៈពេល៩ឆ្នាំមកហើយនោះ មរណៈបុគ្គល២១រូប​ បានត្រូវ​សន្តអសនៈបានរៀបចំពិធីថ្វាយអភិបូជាជូនពូកគេជាផ្លូវការនាពាក់កណ្តា​លខែកុម្ភៈ នៃឆ្នាំ២០២៤កន្លងទៅ។

មរណៈបុគ្គលទាំង២១រូប ត្រូវបានសម្លាប់ដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម អាយស៊ីស នៅលើឆ្នេរមួយនៃប្រទេសលីប៊ី។

ប្រភពដដែលបានឲ្យដឹងថា ពួកគេត្រូវបានក្រុមអាយស៊ីសប្រហារជិវិតនៅក្នុងឆ្នាំ​២០១៥ ​ហើយត្រូវបានព្រះសហគមន៍កាតូលិករៀបចំថ្វាយអភិបូជាជាពិសេសជូនដល់ពួកគេ។

ក្រុមបុរសដែលជាមរណៈបុគ្គលទាមងអស់ គឺត្រូវបានប្រហារជីវិតហើយយកមកផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយក្រុមអាយស៊ីសនេះ។​

ពួកគេទាំងអស់ត្រូវបានព្រះសហគមន៍កំពុងតែរៀបចំដើម្បីស្នើសុំការតែងតាំងពួកគេជាសន្តបុគ្គល ដើម្បីបញ្ចូលពួកគេទៅក្នុងបញ្ជីសន្ត ដើម្បីនឹងរៀបចំពិធីសាសនានាតាមជំនឿ​។​

ប្រភពដដែលបានបន្តថា ពិធីថ្វាយអភិបូជា នេះគឺបានចូលរួមជាអធិបតីដោយ លោកកាឌីណាល់ ឃឹត កុច (Kurt Koch) អ្នកទទួលខុសត្រូវក្រសួងលើកកំពស់​ឯកភាពគ្រីស្តបរិស័ទ​៕

Daily Program

Livesteam thumbnail