សន្តអាសនៈបន្តស្នើសុំឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង

ឆ្លើយនឹងសំណួររបស់សារព័ត៌មានវ៉ាទីកង់ញូវ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានមានប្រសាសន៍ថា​ ក្រុមប្រដាប់អាវុធហាម៉ាស់គួរតែដោះលែងចំណាប់ខ្មាំង ។​

លោកកាឌីណាល់បានមានប្រសាសន៍ថា ពីរឆ្នាំកន្លងមកនេះ ចំណាប់ខ្មាំង​ខ្លះ​បាន​ស្លាប់ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​វិញ​បន្ទាប់​ពី​ការ​ចរចា​ជា​យូរ​មក​ហើយ។

នៅក្នុងពេលជាមួយគ្នានោះលោកកាឌីណាល់ ក៏បានរំលេចនូវភាព​សោកស្ដាយ និង​សោកសង្រេងជា​ខ្លាំង​ចំពោះ​រូបភាព​នៃ​ចំណាប់ខ្មាំង ដែលនៅមានជីវិតហើយ​ត្រូវ​បាន​គេ​ឃុំឃាំង​ក្នុង​ផ្លូវរូង​ក្រោម​ដី ដោយ​អត់​អាហារ។

លោកកាឌីណាល់បានមានប្រសាសន៍ថា  យើងមិនអាច និងមិនត្រូវភ្លេចពួកគេទេ។ ហើយបានសង្កត់ធ្ងន់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលទ្រង់នៅមានព្រះជន្ម គឺបានអំពាវនាវជាសាធារណៈឲ្យហាម៉ាស់ដោះលែងអ្នកទោសមិនតិចជាង ២១ដងទេ។

លោកកាឌីណាល់បានបន្តថា ដោយឡែកសម្តេចប៉ាបឡេអូទី១៤វិញ  ក៏បានបន្តអំពាវនាវដូចគ្នានេះដែរ៕

Daily Program

Livesteam thumbnail