សន្តអាសនៈថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបធ្វើឱ្យបរិយាកាសអន្តរជាតិកាន់តែអាក្រក់
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានលើកយកភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបមកបកស្រាយ ដោយនិយាយថា បរិយាកាសនៅលើឆាកអន្តរជាតិកំពុងតែអាក្រក់។
លោកបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនិងអឺរ៉ុប គឺលើកកំពស់ការពិភាក្សា អំពីបញ្ហាចម្រូងចម្រាសនេះដោយវិជ្ជមាន ហើយកុំបង្កើតភាពតានតឹងបន្ថែមទៀត។
លោកកាឌីណាល់ បានលើកឡើងនៅខាងក្រៅព្រឹត្តិការណ៍នៃការរៀបចំវេទិកាពិភាក្សាមួយអំពី កិច្ចសន្ទនាអន្តរជាតិដើម្បីភ្ជាប់យុវជនទៅនឹងអនាគត នៅទីក្រុងរ៉ូមថា ភាពតានតឹងមិនល្អចំពោះសុខមាលភាពសង្គមឡើយ ហើយវានឹងបង្កើតបរិយាកាសដែលធ្វើឱ្យស្ថានភាពអន្តរជាតិកាន់តែធ្ងន់ធ្ងរ។
លោកកាឌីណាល់បានបន្តថា នៅពេលនេះរឿងសំខាន់បំផុតគឺគឺការលុបបំបាត់ភាពតានតឹង តាមការពិភាក្សាអំពីចំណុចចម្រូងចម្រាស ហើយកុំបង្កឱ្យមានភាពតានតឹងបន្ថែម៕