សន្តអាសនៈថា ការចំណាយលើសព្វាវុធ គឺច្រើនហួសនិស្ស័យ

តំណាងសន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិដែលមានទីស្នាក់ការនៅហ្សឺណែវ បានសំដែងការភ្ញាក់ផ្អើលដែលបានទទួលព័ត៌មានអំពីថវិកាដែលពិភពលោកបានចំណាយនៅលើសព្វាវុធកាលពីឆ្នាំ២០២៤​។​

តា      មសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ បានមានប្រសាសន៍ថា ទឹកប្រាក់ដែលពិភពលោកចំណាយលើសព្វាវុធគឺច្រើនណាស់ ពោលគឺដល់ទៅជា ២,៧ ទ្រីលានដុល្លាកាលពីឆ្នាំ២០២៤។​

លោកអគ្គអភិបាលបានមានប្រសាសន៍ថា នេះគឺជា ទំហំទឹកប្រាក់ដ៏មានអតុល្យភាពធ្ងន់ធ្ងរបំផុត ។

លោកអគ្គអភិបាលបានលើកឡើងពីភាពផ្ទុយគ្នានៃការចំណាយយោធាជាមួយនឹងធនធានដែលមានកម្រិតដែលឧទ្ទិសដល់ជំនួយសង្គម សន្តិសុខស្បៀង និងការលើកកម្ពស់ការអភិវឌ្ឍន៍មនុស្ស។

លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​សន្តិភាព​ណា​មួយ​អាច​កើត​ឡើង​បាន​ទេ បើ​គ្មាន​ការ​រំសាយ​អាវុធ​ពិតប្រាកដ” ហើយ​ការ​តម្រូវ​ដែល​មនុស្ស​គ្រប់​រូប​ផ្តល់​សម្រាប់​ការ​ការពារ​ខ្លួន​មិន​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រជែង​គ្នា​ក្នុង​ការ​ផលិត​អាវុធ​វិញ​ឡើយ។

លោកអគ្គអភិបាល បានស្នើឲ្យប្រទេសនានា "ត្រឡប់ទៅរកហេតុផល និងការសន្ទនាវិញ" ដោយប្រើប្រាស់ឧបករណ៍ការទូតទាំងអស់ដើម្បីការពារការកើនឡើង និងអស្ថិរភាព និង ក៏ ដើម្បីលើកកម្ពស់វប្បធម៌នៃសន្តិភាព និងជីវិត និងដើម្បីរក្សាសុចរិតភាព ភាពបរិសុទ្ធនៃជីវិតមនុស្ស ក៏ដូចជាសេចក្តីថ្លៃថ្នូរដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិទាំងអស់​៕

Daily Program

Livesteam thumbnail