សន្តអាសនៈថា ការគោរពច្បាប់មនុស្សធម៌ គឺជាការទទួលខុសត្រូវចំពោះមនុស្សជាតិ

ថ្លែងទៅកាន់ កិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម របស់អង្គការសហប្រជាជាតិ លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិ និងអង្គការដទៃទៀតនៅទីក្រុងហ្សឺណែវបានមានប្រសាសន៍ថា ការគោរពសន្ធិសញ្ញាមនុស្សធម៌ជាការបង្កើតការប្តេជ្ញាចិត្តខាងសីលធម៌ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាល។
លោកបាននិយាយថា ការប្រកាន់ខ្ជាប់ និងការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ មិនមែនជាទម្រង់នៃភាពទន់ខ្សោយនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកបានកត់សម្គាល់ថា សន្ធិសញ្ញាស្តីពីការរំសាយអាវុធមនុស្សធម៌ មិនគ្រាន់តែពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្តេជ្ញាចិត្តខាងសីលធម៌ចំពោះមនុស្សជំនាន់បច្ចុប្បន្ន និងអនាគតកាលផងដែរ។
លោកអគ្គអភិបាលបានអំពាវនាវដល់រដ្ឋទាំងអស់ដែលមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញានេះ ត្រូវប្រកាន់ខ្ជាប់ជាបន្ទាន់ និងអនុវត្តវាភ្លាមៗទាំងក្នុងលិខិត និងស្មារតី។
លោកក៏បានរំលឹកផងដែរថា មូលហេតុមួយក្នុងចំណោមហេតុផលដែលអនុសញ្ញាត្រូវបានបង្កើតឡើងគឺដើម្បីការពារជនស៊ីវិល និងជួយជនរងគ្រោះ ព្រមទាំងដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានបន្ថែមទៀត៕
Daily Program
