សន្តអាសនៈតែងតាំងឯកអគ្គរាជទូតថ្មីប្រចាំប្រទេសឥណ្ឌូនេស៊ី និងអាស៊ាន

ឯកអគ្គរាជទូតថ្មីរបស់សន្តអាសនៈ គឺលោកអគ្គអភិបាល វ៉លធ័រ អឺប៊ិល (Walter Erbì) បានមកដល់ទីក្រុងហ្សាកាតា ដើម្បីចាប់ផ្តើមបេសកកម្មរបស់លោកក្នុងនាមជាអ្នកតំណាងព្រះសហគមន៍កាតូលិកប្រចាំប្រទេសឥណ្ឌូនេស៊ី និងអាស៊ានរួចហើយ។

លោកអគ្គអភិបាលបានធ្វើដំណើរមកដល់រដ្ឋធានីឥណ្ឌូនេស៊ី នៅថ្ងៃទី២ ខែកញ្ញា ហើយត្រូវបានស្វាគមន៍ដោយលោកកាឌីណាល់ អ៊ីញ៉ាត្យឹស ស៊ូហាយ៉ូ (Ignatius Suharyo) អគ្គអភិបាលនៃភូមិភាគហ្សាកាតា និងក្រុមការងារ។

ការមកដល់នេះបានកើតឡើងនៅពេលដែលប្រទេសឥណ្ឌូនេស៊ី និងសន្តអាសនៈប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតជាផ្លូវការរបស់ឥណ្ឌូនេស៊ី និងសន្តអាសនៈ។

គួរបញ្ជាក់ថា សម្តេចប៉ាប បានតែងតាំងលោកអគ្គអភិបាល ជាឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌូនេស៊ី និងអាស៊ាន នៅថ្ងៃទី១ ខែកក្កដា ជំនួសលោកអគ្គអភិបាល ព្យេរ៉ូ ពីយូប៉ូ (Piero Pioppo) ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសអេស្ប៉ាញ និងអង់ដូរ៉ា។

លោកអគ្គអភិបាលជាជនជាតិអ៊ីតាលី កើតនៅឆ្នាំ១៩៦៨ បានក្លាយជាបូជាចារ្យនៅក្នុងឆ្នាំ១៩២ និងក្រោយមកទទួលបានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់សាសនា។ លោកបានចូលបម្រើការងារការទូតរបស់សន្តអាសនៈក្នុងឆ្នាំ២០០១ ហើយបានបម្រើការងារនៅក្នុងប្រទេសជាច្រើន។ មុនពេលត្រូវបានតែងតាំងមកកាន់ប្រទេសឥណ្ឌូនេស៊ី លោកជាឯកអគ្គរាជទូតប្រចាំប្រទេសលីប៊ី សៀរ៉ាឡេអូន និងហ្គាំប៊ី ចាប់ពីឆ្នាំ២០២២ មក។

Daily Program

Livesteam thumbnail
khmer popup image