សន្តអាសនៈដំណើរការបណ្តឹងឧទ្ធរណ៍សម្រាប់សំណុំរឿងអចលនទ្រព្យនៅទីក្រុងឡុងដ៍

អង្គជំនុំជម្រះថ្មីនៃសាលាក្តីបុរីវ៉ាទីកង់ បានបើកសាវនាការជាថ្មីកាលពីដើមសប្តាហ៍កន្លងទៅទាក់ទងនឹងកិច្ចព្រមព្រៀងអចលនទ្រព្យនៅទីក្រុងឡុងដ៍ ក្រោយពេលដែលសាលាដំបូងបានបញ្ចប់កាលពី ខែធ្នូ ឆ្នាំ ២០២៣ ដោយមានការផ្តន្ទាទោសចំនួនដប់។

វ៉ាទីកង់ញូវបានរាយការណ៍ថា សាវនាការថ្មីក្រោមបណ្តឹងឧទ្ទរណ៍នេះ គឺអាចនឹងមានរយៈពេលសរុបដល់ទៅ ៦៤៤ ថ្ងៃ ក្រោយពេលដែលសាលាដំបូងបាន ចំណាយពេលជំនុំជម្រះ​ជាងមួយឆ្នាំ ដោយចាប់ផ្តើមពី ខែកក្កដា ឆ្នាំ ២០២២ និងបានបញ្ចប់នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ដោយសម្រេចការផ្តន្ទាទោសជនជាប់ចោទចំនួន១០ នាក់​ពីបទឧក្រិដ្ឋកម្មចាប់ពីការក្លែងបន្លំរហូតដល់អំពើពុករលួយ ដែលមានតម្លៃសរុបប្រមាណជា ១៣៩លានអឺរ៉ូ ។

សាវនាការនេះគឺបានដំណើរការហើយ រីឯអ្នកជាប់​បណ្ដឹងរួមមានទាំងលោកកាឌីណាល់ម្នាក់ ដែលកន្លងមកត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ៥ឆ្នាំ​៦ខែផងដែរ៕

Daily Program

Livesteam thumbnail