សន្តអាសនៈជំរុញឲ្យឯកអគ្គរាជទូតនានាសាបព្រោះសន្តិភាព

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងឆ្នាំព្រះមហាករុណាទិគុណរបស់សន្តអាសនៈ និងកម្មវិធីសាវនាការការងារជាមួយសម្តេចប៉ាបឡេអូទី១៤ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បានអះអាងថា ឯកអគ្គរាជទូត ជាស្ពានដែលភ្ជាប់សម្តេចប៉ាប ជាមួយនឹងព្រះសហគមន៍ក្នុងស្រុក ជាមួយរដ្ឋ និង ពិភពលោកជាមួយនឹងក្តីសង្ឃឹមនៃការប្រកាសដំណឹងល្អ។
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ វ៉ាទីកង់ថា អ្នកតំណាងតាមព្រះសហគមន៍នានា គឺជាអ្នកកាន់ការទូតនៃដំណឹងល្អ ហើយវាជាកាតព្វកិច្ច ដើម្បីសម្រុះសម្រួល និងសន្ទនា ដើម្បីក្លាយជាអ្នកសាបព្រោះសន្តិភាព។
លោកកាឌីណាល់ បានអះអាងថា ដោយឡែកលេខាធិការដ្ឋាននៃសន្តអាសនៈ គឺសម្របសម្រួលនិងដើរដើរតួនាទីសម្របសម្រួលក្នុងការរក្សាឯកភាពនេះ គាំទ្រដល់បេសកកម្មរបស់អ្នកតំណាងសម្តេចប៉ាបទាំងនៅទីក្រុងរ៉ូម និងនៅទូទាំងពិភពលោក៕
Daily Program
