សន្តអាសនៈជំរុញឱ្យប្រទេសនានាផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងមីន

សន្តអាសនៈបានលើកទឹកចិត្តឲ្យ ប្រទេសនានាឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាហាមឃាត់ មីនប្រឆាំងមនុស្ស ដោយលើកកំពស់ទំនាក់ទំនងរវាងការអភិវឌ្ឍន៍ និងការរំសាយអាវុធ។

វ៉ាទីកង់ញូវបានរាយការណ៍ថា បញ្ហានេះត្រូវបានលើកឡើងដោយលោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈ ប្រចាំនៅអង្គការសហប្រជាជាតិនាទីស្នាក់ការនៅទីក្រុងហ្សឺណែវ។​

លោកអគ្គអភិបាលបាននិយាយកាលពីថ្ងៃសុក្រដោយបានសំដែងការអបអរដែលកោះ​ម៉ាកសល បានសម្រេចផ្តល់សច្ចាប័ន លើសន្ធិសញ្ញាកម្ចាត់មីន ដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញា អូតារ៉ា ដែលត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងទីក្រុងអូស្លូ ក្នុងឆ្នាំ ១៩៩៧ហើយបានចូលជាធរមានក្នុងឆ្នាំ១៩៩៩ ។

លោកអគ្គអភិបាលបាន និយាយថា ការផ្តល់សច្ចាប័ននេះវាមានសក្តានុពលក្នុងការជួយជនរងគ្រោះដោយសារគ្រាប់មីនយ៉ាងច្រើន និងការពារជនរងគ្រោះពីគ្រាប់មីនបន្ថែមទៀត។

លោកបាននិយាយថា សន្តអាសនៈពិតជា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីចេតនារបស់រដ្ឋភាគីមួយចំនួនក្នុងការដកខ្លួនចេញពីអនុសញ្ញានេះ។

លោកអគ្គអភិបានក៏បាន អំពាវនាវឱ្យរដ្ឋទាំងអស់ដែលមិនទាន់ជាភាគីនៃឧបករណ៍ច្បាប់នេះ ឱ្យទទួលយកវា ជាបន្ទាន់ និងអនុវត្តវាឱ្យទាន់ពេលវេលា ទាំងក្នុងលិខិត និងការអនុវត្តជាក់ស្តែង​។

យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការដកហូតអាវុធ បានឲ្យដឹងថា គ្រាប់មីនប្រឆាំងមនុស្ស-និងគ្រាប់មីនប្រឆាំងយានយន្ត ដែលមិនគ្របដណ្តប់ក្រោមអនុសញ្ញាទីក្រុងអូតូវ៉ា-បានបង្កឱ្យមាន "ការឈឺចាប់យ៉ាងខ្លាំងក្នុងទសវត្សរ៍កន្លងមក ហើយបន្តសម្លាប់ និងធ្វើឱ្យរបួសដល់ជនស៊ីវិលជាច្រើននាក់ជារៀងរាល់ឆ្នាំ ។

អនុសញ្ញានេះបាននាំទៅដល់ការបំផ្លាញគ្រាប់មីនដែលស្តុកទុកជាង ៤០ លានគ្រាប់ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសយ៉ាងច្រើន៕

Daily Program

Livesteam thumbnail