សង្គ្រាម ឬ ភាតរភាពមិនមែនជាឧត្តមគតិទេ ប៉ុន្តែជាការទទួលខុសត្រូវ
លោកបូជាចារ្យ រ៉បឺតូ ផាសូលីនី (Roberto Pasolini) អ្នកធ្វើធម្មទេសនាផ្លូវការរបស់សម្តេចប៉ាបឡេអូទី១៤ បានថ្លែងកាលពីចុងសប្តាហ៍មុនថា មកដល់ពេលនេះ សង្រ្គាម ឬ ភាតរភាព គឺជាការទទួលខុសត្រូវ ដែលអ្នកសម្រេចចិត្តត្រូវតែដឹង។
លោកបូជាចារ្យបានថ្លែងថា ភាតរភាពមិនមែនជាល្បោយបន្ថែមនៃជីវិតខាងវិញ្ញាណទេ ហើយក៏មិនមែនជាបរិបទអំណោយផលរបស់មនុស្សម្នាក់ដែរ។
លោកបានបន្តថា ភាតរភាពវាជាឥរិយាបទដែលកើតពីកន្លែងដែលមានការប្រែចិត្តចិនគំនិតហើយគេជឿថា វាកើតឡើងយ៉ាងពិតប្រាកដ ហើយវាជាសញ្ញាដ៏ឧឡារិកបំផុតនៃអ្វីដែលដំណឹងល្អអាចសម្រេចបាននៅក្នុងជីវិតរបស់យើង។
លោកបានបន្តថា ការទទួលបានភាតរភាពជាអំណោយ និងការទទួលខុសត្រូវ ដែលវាមិនអាចបានបំបែកចេញពីគ្នាបានទេ ប៉ុន្តែរំលឹកយើងថា គ្មាននរណាម្នាក់អាចត្រូវបានដកចេញពីដួងចិត្តរបស់យើងឡើយប្រសិនបើយើងគិតអំពីអ្វីដែលជាភាតរភាព។
លោកបូជាចារ្យ បានលើកឡើងថា ដោយហេតុផលនេះ ពិភពលោកដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពបែកបាក់ និងសង្គ្រាម យើងជាគ្រីស្តបរិស័ទមិនអាចកំណត់ខ្លួនយើងចំពោះការនិយាយអំពីភាតរភាពជាឧត្តមគតិដែលត្រូវសម្រេចបាននោះទេ។
លោកបានបន្តថា យើងត្រូវបានអំពាវនាវឱ្យទទួលវាជាអំណោយមួយ ហើយក្នុងពេលជាមួយគ្នានេះ" លោកបានជំរុញថា គ្រីស្តបរិស័ទត្រូវទទួលយកវាជាការទទួលខុសត្រូវដ៏ចំបាច់បំផុត៕