វ៉ាទីកង់អំពាវនាងឲ្យការពារបរិស្ថាននៅថ្ងៃទិវាទេសចរណ៍ពិភពលោក

ក្រសួងប្រកាសដំណឹងល្អនៃសន្តអសនៈ បានចេញនូវ សារ សម្រាប់ទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៥ ប្រធានបទ "ទេសចរណ៍ និងការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព" ដោយអំពាវនាវឱ្យមានការពារបរិស្ថាន ភ្ញៀវទេសចរ និងកម្មករ និងផ្តល់ក្តីសង្ឃឹម។

នៅក្នុងសារ សម្រាប់ទិវាទេសចរណ៍ពិភពលោកលើកទី ៤៦ ឆ្នាំ ២០២៥ ដែលនឹងត្រូវ ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៧ ខែកញ្ញា លើប្រធានបទ "ទេសចរណ៍ និងការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព"។

លោកអគ្គអភិបាល រីណូ ហ្វីស៊ីសេឡា (Rino Fisichella) ដែលជាអនុរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងប្រកាសដំណឹងល្អ នៃសន្តអសនៈបានជំរុញឱ្យមានការយកចិត្តទុកដាក់ និងការការពារធនធានរបស់ផែនដី ការលើកកម្ពស់ទេសចរណ៍តាមរយៈការអនុវត្តន៍ត្រឹមត្រូវ និងការទទួលយករបៀបរស់នៅប្រកបដោយនិរន្តរភាព។

លោកអគ្គអភិបាលបានកត់សម្គាល់ថា ការប្រើប្រាស់ធនធានលើវិស័យទេសចរណ៍ គឺបានកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងទាំងសុខភាព និងបរិស្ថានរបស់មនុស្ស។

 

លោកអគ្គអភិបាលបានស្នើថា វិស័យទេសចរណ៍ គួរលើកយកបញ្ហាយុត្តិធម៌ជាពិសេសគឺប្រាក់ឈ្នួលសមរម្យសម្រាប់ អ្នកធ្វើការក្នុងវិស័យទេសចរណ៍៕

Daily Program

Livesteam thumbnail