វ៉ាទីកង់លើកទឹកចិត្តឲ្យមហាអំណាចវិនិយោគលើភាពអត់ឃ្លានជាងជាងសង្រ្គាម
មានបន្ទូលទៅកាន់ទិវាស្បៀងអាហារពិភពលោក សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានមានប្រសាសន៍ថា មេដឹកនាំសេដ្ឋកិច្ចត្រូវតែស្តាប់ការទាមទាររបស់អ្នកដែលនៅចុងបញ្ចប់នៃខ្សែសង្វាក់ផលិតកម្មអាហារ ហើយប្រទេសនានាគួរតែកាត់បន្ថយការចំណាយយោធា មកបង្កើនការវិនិយោគដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារដែលទ្រង់លើកឡើងពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្តេចប៉ាបមានបន្ទូលថា ថវិកាយ៉ាងច្រើនត្រូវបានចំណាយលើសព្វាវុធ និងយុទ្ធភ័ណ្ឌ ប៉ុន្តែការបណ្តាក់ទុនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានមានតិចតួច ដូច្នេះហើយទ្រង់ក៏បានសំដែងនូវការ អំពាវនាវដល់មេដឹកនាំពិភពលោកឱ្យស្តាប់និងមើលពី តម្រូវការរបស់អ្នកនៅចុងបញ្ចប់នៃខ្សែសង្វាក់ផលិតកម្មអាហារជាពិសេស គឺអ្នកក្រីក្រដែលកំពុងតែប្រឈមនឹងគ្រោះអត់ឃ្លាន ។
សម្តេចប៉ាបបានមានបន្ទូលនៅលើបណ្តាញសង្គម X ថ្មីៗនេះថា សង្រ្គាមនាំមកនូវភាពអាក្រក់បំផុតនៅក្នុងសង្គមមនុស្សជាតិ: វាគឺជប្រភពនៃទស្សនៈអាត្មានិយម អំពើហិង្សា និងភាពមិនស្មោះត្រង់ ។
ព្រះវបិតាបានបន្ថែមថា "អនុញ្ញាតឱ្យយើងបដិសេធខ្សែបន្ទាត់នៃហេតុផលដែលទទួលយកអាវុធ ហើយជំនួសមកវិញ នូវការផ្លាស់ប្តូរការចំណាយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ទៅជាការវិនិយោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងកង្វះការថែទាំសុខភាព និងការអប់រំ៕