វ៉ាទីកង់ផ្ញើសារទូរលេខទៅកាន់អ្នកដែលរងគ្រោះដោយភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈនៅក្នុងនាមសម្តេចប៉ាប បានអធិស្ឋានដល់​អស់អ្នកដែលរងរបួស និងគ្រោះថ្នាក់នៅក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះអគ្គីភ័យ ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូង។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងតេឡេក្រាមដែលចុះហត្ថលេខាដោយលោកកាឌីណាល់  បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភ្លើងឆេះព្រៃ ដែលកំពុងឆេះនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រកាសថា ជាគ្រោះមហាន្តរាយដ៏​អាក្រក់ និងធំបំផុតរបស់ប្រទេសនេះ។

លោកកាឌីណាល់បានអះអាងថា សម្តេចប៉ាប បានផ្ញើការរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់អ្នកដែលកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

លោកបាន​បន្ថែម​ថា សម្តេច​ប៉ាបទ្រង់បាន អធិស្ឋាន​សម្រាប់​អ្នក​ដែល​បាន​រង​របួស និង​សម្រាប់ "កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​របស់​អ្នក​ពន្លត់​អគ្គីភ័យ និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត"។

គ្រោះមហន្តរាយដោយធម្មជាតិនេះ ត្រូវបានគេរាយការណ៍ថា មានយ៉ាងហោចណាស់មនុស្ស ២៨​នាក់ត្រូវបានសម្លាប់ ហើយផ្ទះរាប់ពាន់ខ្នង រោងចក្រ និងសំណង់ផ្សេងទៀតត្រូវបានបំផ្លាញចាប់តាំងពីភ្លើងបានចាប់ផ្តើមនៅថ្ងៃទី ២១ ខែមីនា។

មនុស្សប្រហែល ៣ ម៉ឺន នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយមន្ត្រីបាននិយាយថា អ្នកស្រុកប្រហែល ៨.000 នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។

ភ្លៀង​និងអាកាសធាតុត្រជាក់បានជួយអ្នកពន្លត់អគ្គីភ័យរបស់ប្រទេសនេះ ប្រយុទ្ធនឹងភ្លើងដ៏សាហាវ៕

Daily Program

Livesteam thumbnail