វ៉ាទីកង់បោះពុម្ពផ្សាយបទបញ្ញត្តិ Roman Curia ថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បាន អនុម័តការបោះពុម្ពផ្សាយបទបញ្ញត្តិ Roman Curia ថ្មី ដែលបានដាក់ចេញដោយរដ្ឋធម្មនុញ្ញនៃវ៉ាទីកង់។

ប្រភពដដែលបានបន្តថា បទបញ្ញត្តិថ្មីនេះ Roman Curia បានចេញ​ផ្សាយ​ជា​ផ្លូវការណ៍​​កាលពី ថ្ងៃចន្ទ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ។ Roman Curia គឺជា​ច្បាប់​សម្រាប់​គ្រប់គ្រងរដ្ឋបាលរបស់​ព្រះសហគមន៍​សកល ជាជំនួយ​រដ្ឋបាល​ដែល​នឹង​សម្រាល​បន្ទុក​សម្តេចប៉ាប​ ក្នុងការ​មើល​ថែនិង​គ្រប់គ្រង​​ព្រះសហគមន៍នៅទូទាំង​ពិភពលោក​។

ប្រភពដដែលបានបន្តថា បទបញ្ញត្តិទាំងនោះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដោយសម្តេចប៉ាបឡេអូ នៅថ្ងៃបុណ្យលើកតម្កើងព្រះអម្ចាស់យេស៊ូគ្រីស្ត​ជា​មហាក្សត្រ​នៃពិភពលោក។

ប្រភពដដែលបានបន្តថា បទបញ្ញត្តិនេះគឺដាក់ចេញដើម្បី អនុវត្តចំពោះស្ថាប័ន និងការិយាល័យដែលបង្កើតក្រោមការគ្រប់គ្រងនិងគ្របដណ្តប់ដោយច្បាប់ព្រះសហគមន៍កាតូលិកនានា ដែលរួមមាន លេខាធិការដ្ឋានរដ្ឋបុរីវ៉ាទីកង់  ក្រុមប្រឹក្សាភិបាលកិច្ចការនានា ស្ថាប័នតុលាការ និងស្ថាប័នសេដ្ឋកិច្ចរបស់សន្តអាសនៈ​។

បទប្បញ្ញត្តិថ្មីទាំងនេះត្រូវបានជំនួសបទប្បញ្ញត្តិដែលត្រូវបានអនុម័តដោយសម្តេចប៉ាបយ៉ូហានប៉ូលទី ២ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៩៩ ហើយបានចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំដដែល៕

Daily Program

Livesteam thumbnail