វេទិកាសន្តិភាពកាតូលិក អំពាវនាវជាថ្មី ឱ្យពិភពលោកគ្មាននុយក្លេអ៊ែរ
អង្គការកាតូលិកមួយចំនួនបានរួបរួមគ្នាចូលរួមនៅក្នុងដំណើរការរៀបចំ វេទិកាសន្តិភាពកាតូលិកនៅណាហ្គាសាគីប្រទេសជប៉ុនលើកដំបូង ដើម្បីអំពាវនាវជាថ្មីឲ្យពិភពលោកគ្មាននុយក្លេអ៊ែរ ដោយពង្រឹងក្តីសង្ឃឹមដែរថា ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីនៅតែជាទីក្រុងចុងក្រោយដែលទទួលរងការទម្លាក់គ្រាប់បែកបរមាណូ។
អង្គការកាតូលិកទាំងនេះ រួមមាន អង្គការផាកគ្រីស្ទីកូរ៉េ (Pax Christi Korea) សហការជាមួយផាកគ្រីស្ទី (Pax Christi)អន្តរជាតិ និង សហរដ្ឋអាមេរិក និងអង្គការចលនានិស្សិតកាតូលិកអន្តរជាតិជាដើម បានរួមគ្នាបានរៀបចំវេទិកាសន្តិភាពកាតូលិកនៅណាហ្គាសាគី ជាលើកដំបូងកាលពី ថ្ងៃទី ១០ ខែសីហា នៅប្រទេសជប៉ុន។
ព្រឹត្តិការណ៍ដែលបានទាក់ទាញអ្នកចូលរួមប្រហែល ៤០ នាក់មកពីប្រទេសកូរ៉េ ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើឡើងស្របពេលជាមួយនឹងខួបលើកទី ៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូ និងខួបលើកទី ១ នៃភាពជាដៃគូសម្រាប់ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
វាគ្មិនដែលចូលរួមនៅក្នុងវេទិកានេះបាននិយាយអំពី កិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះ ក៏ដូចជាចលនាសន្តិភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង និងយុទ្ធសាស្រ្តសម្រាប់ការលើកកម្ពស់សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរឆ្នាំ ២០១៧ ជាដើម៕