វីរកងទ័ពកម្ពុជា ១៨រូប បានវិលត្រឡប់មកមាតុភូមិវិញ
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានភាគីថៃដោះលែង និងប្រគល់ជូនកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បន្ទាប់ពីបានជាប់ឃុំអស់រយៈពេល ១៥៥ថ្ងៃ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានថៃបានឃាត់ខ្លួនកងទ័ពកម្ពុជាសរុបចំនួន ២០រូប ដោយក្នុងនោះ ២រូបត្រូវបានដោះលែងមុនកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។