លោក ត្រាំ តែងតាំងលោកអគ្គអភិបាលព្រះសហគមន៍សាន់ហ្វ្រាន់ស៊ីស្កូ ជាសមាជិកគណៈកម្មាធិការសេរីភាពសាសនា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើស លោកអគ្គអភិបាល សាលវាទ័រ ខ័ឌីឡេអន ( Salvatore J. Cordileone) នៃព្រះសហគមន៍ នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាសមាជិកក្រុមប្រឹក្សាសម្រាប់គណៈកម្មការសេរីភាពសាសនាដែលទើបនឹងបង្កើតរបស់ប្រទេសនេះ។

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា  លោកអគ្គអភិបាល  ដែលបានបម្រើព្រះសហគមន៍តាំងពីឆ្នាំ ២០១២ គឺជាសមាជិកទីបីនៅក្នុងឋានានុក្រមកាតូលិកដែលត្រូវបានផ្តល់តួនាទីនៅក្នុងការងាររបស់គណៈកម្មាធិការរបស់ប្រធានាធិបតី។

មកដល់ពេលនេះ ក្រុមបព្វជិតនៅក្នុងក្រុមការងារនេះ គឺមានដូចជា កាឌីណាល់ ធីម៉ូធី ដូឡាន ( Timothy Dolan ) អគ្គអភិបាល ញូវយ៉ក  និង លោកអភិបាល រ៉ូបឺត បារ៉ន (Robert Barron) នៃព្រះសហគមន៍វីណូណា រ៉ូឆេស្ទ័រ (Winona-Rochester)។

លោកកាឌីណាល់ ខ័ឌីឡេអន  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេរីភាពខាងសាសនាគឺជាបញ្ហាសំខាន់នៅក្នុងពេលវេលារបស់យើងដែលចាំបាច់ត្រូវការពារ និងដោះស្រាយ។

លោកបានអះអាងថា លោកសប្បាយ​ចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុមការងារ​ក្នុង​ការ​ផ្តល់​សំឡេង​កាតូលិក​លើ​ប្រធាន​បទ​ដ៏​សំខាន់​នេះ​នៅ​ថ្នាក់​ជាតិ៕

Daily Program

Livesteam thumbnail