លោកអភិបាលព្រះសហគមន៍នៅអាមេរិកជំរុញឲ្យព្រឹទ្ធសភាធ្វើសកម្មភាពដោយភាពក្លាហានការពារជនក្រីក្រ

នៅពេលដែលព្រឹទ្ធសភាពិចារណាលើច្បាប់ថវិកា ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅ សហរដ្ឋអាមេរិកកំពុងស្នើសុំសមាជិកសភានិងព្រឹទ្ធសភាឱ្យការពារក្រុមដែលងាយរងគ្រោះ។
លោកអគ្គអភិបាល ធីម៉ូធី ប្រូហ្គ្លីអូ (Timothy Broglio )ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិក អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះសហគមន៍មានអំណរគុណដែលច្បាប់ មួយរួមបញ្ចូលនូវបទប្បញ្ញត្តិដែលលើកកំពស់សេចក្តីថ្លៃថ្នូរនៃជីវិតមនុស្ស និងគាំទ្រការជ្រើសរើសមាតាបិតាក្នុងការអប់រំ។
លោកអគ្គអភិបាលបានលើកឡើងថា ទាំងនេះគឺជាការផ្តល់ការសរសើរដែលជាអាទិភាពដ៏សំខាន់សម្រាប់ព្រះសហគមន៍។
លោកអគ្គអភិបាលបាននិយាយថា នៅពេលនេះសភាត្រូវតែមានភាពស៊ីសង្វាក់គ្នាក្នុងការការពារជីវិតមនុស្ស និងសេចក្តីថ្លៃថ្នូរ ហើយធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះច្បាប់នេះ ដើម្បីការពារអ្នកដែលត្រូវការបំផុត។
លោកបានបន្តទៀតថា “ដូចដែលសម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូល កាលពីពេលថ្មីៗនេះថា វាគឺជាទំនួលខុសត្រូវរបស់អ្នកនយោបាយក្នុងការលើកកម្ពស់ និងការពារផលប្រយោជន៍រួម រួមទាំងការធ្វើការដើម្បីជំនះវិសមភាពទ្រព្យសម្បត្តិដ៏អស្ចារ្យ។
លោកអគ្គអភិបាលបានបន្តទៀតថា សូមយកចិត្តទុកដាក់ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សសម្រាប់ទាំងអស់គ្នា លើកតម្កើងផលប្រយោជន៍រួម និងផ្លាស់ប្តូរបទប្បញ្ញត្តិដែលធ្វើឱ្យខូចតម្លៃជាមូលដ្ឋានរបស់មនុស្ស៕
Daily Program
