លោកអភិបាលនៃព្រះសហគមន៍កាតូលិកចិន ចូលរួមសន្និបាតព្រះសហគមន៍កាតូលិកដំបូងបំផុត

ទីភ្នាក់ងារព័ត៌មានកាតូលិកបានអះអាងថា សន្និបាតព្រះសហគមន៍កាតូលិកដែលរៀបចំនៅបុរីវ៉ាទីកង់ កាលពីសប្តាហ៍មុន គឺបានទទួលការចូលរួមពីលោកអភិបាលនៃព្រះសហគមន៍កាតូលិកចិនជាលើកដំបូង ។

ប្រភពដដែលបានឲ្យដឹងថា ទំនាក់ទំនងរវាងបុរីវ៉ាទីកង់និងចិននៅពេលនេះបានប្រែប្រួល និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់មួយ។​

លោកអភិបាលនៃព្រះសហគមន៍កាតូលិកចិនដែលចូលរួមនេះ គឺលោក យ៉ូសែប យ៉ាង យុងគៀង (Yang Yongqiang) អភិបាលនៃព្រះសហគមន៍កាតូលិក នៅភូមិភាគ ហានចូវ ប្រទេសចិន ។

វត្តមានរបស់លោក អភិបាល យ៉ូសែប យ៉ាង ត្រូវបានស្វាគមន៍និងបានបញ្ចេញសម្លេងរបស់កាតូលិកនិង គ្រិស្តបរិស័ទចិន ទៅកាន់ពិភពលោក ។

នាឱកាសនោះ លោក យ៉ាង បានអានសុន្ទរកថាខ្លីមួយជាភាសាចិនជាមួយនឹងការបកប្រែក្នុងពេលដំណាលគ្នា។

ប្រភពបានលើកឡើងថា សុន្ទរកថារបស់លោកដែលមិនត្រូវបានចាក់ផ្សាយផ្តោតលើចំណុចសំខាន់បីគឺប្រវត្តិសាស្រ្តនៃព្រះសហគមន៍កាតូលិកចិន កិច្ចព្រមព្រៀងរបស់ចិនជាមួយវ៉ាទីកង់ស្តីពីការតែងតាំងលោក អភីបាល និងការផ្លាស់ប្តូរវប្បធម៌។

លោកអភិបាលក៏បានរំលេចនូវភាពជាវិជ្ជមានអំពីកិច្ចព្រមព្រៀងបណ្តោះអាសន្ននេះ ដោយនិយាយថាវានឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសម្តេចប៉ាប និងប្រទេសរបស់គាត់។ លោកអភិបាលក៏បានផ្តល់ការអញ្ជើញដល់អ្នកចូលរួមសន្និសីទដើម្បីទៅទស្សនកិច្ចប្រទេសចិន, ហើយលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ សន្និបាត ពាក្យដែលប្រើដើម្បីសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាសាសនាចក្រនៅក្នុងប្រទេសចិនមានលក្ខណៈចិនប្លែកស្របតាមគោលដៅរបស់រដ្ឋាភិបាល របស់ប្រទេ​សចិន និងព្រះសហគមន៍៕

Daily Program

Livesteam thumbnail