លោកអភិបាលកាតូលិក​ហ្វីលីពីននិងមេដឹកនាំ​ម៉ូស្លីមជួបគ្នា

ជំនួបរវាងលោក សូករ៉ាតេស មីសូណា (Socrates Mesiona ) អភិបាលថ្មីនៃព្រះសហគមន៍កាតូលិក ពើតូ ព្រីនសេសា (Puerto Princesa )ជាមួយនឹង មេដឹកនាំមូស្លីម លោក ហេតជី ហ្សាម៉ាអែល កាស៊ីម  (Hadji Jamael Kasim ) ដែលជាមេដឹកនាំមូស្លីម នៅ ខេត្ត ប៉ាឡាវ៉ាន (Palawan) ជាខេត្តធំបំផុតរបស់ប្រទេសកំពុងតែបង្កើនការយល់គ្នាកាន់តែច្បាស់របស់នៅក្នុងសង្គមហ្វីលីពីន ។

លោកអភិបាលបានទៅសួរសុខទុក្ខ លោក កាស៊ីម ហើយមេដឹកនាំសាសនាទាំងពីរក៏បានបង្ហាញពីសាមគ្គីភាពរវាងគ្រីស្តបរិស័ទនិងមូស្លីម​។​

លោកអភិបាលបានប្រាប់ លោក កាស៊ីមថា លោកពិតជាចង់បានការគោរពនិងយោគយល់គ្នាទៅវិញទៅមកដើម្បីសុដុមនីយកម្មរបស់សង្គមហ្វីលីពីន ហើយលោក កាស៊ីម ក៏​បាន​សម្តែង​ការ​អបអរ​ចំពោះ​កាយវិការ​ដ៏ប្រពៃនិងរាក់ទាក់ស្និទ្ធស្នាលនឹងលោក អភិបាល ​ផង​ដែរ។

លោកកាស៊ីមបាននិយាយ​ជា​ភាសា​ហ្វីលីពីន​ថា ​វា​ជា​លើក​ទី​មួយ​ដែល​មានលោកបូជាចារ្យ  និង​អភិបាលព្រះសហគមន៍កាតូលិក ​មកសួរសុខទុក្ខលោកបែបនេះ​។ លោកបានបន្តថា នៅពេលនេះយើងប្រៀបដូចជាអំបោសដែលចងភ្ជាប់គ្នា គ្មាននរណាម្នាក់នឹងនិយាយថា អ្នកនេះជាមូស្លីម ហើយម្នាក់នោះជាគ្រីស្តបរិស័ទឡើយ ពោលគឺយើងទាំងអស់គ្នាជាមនុស្ស៕

Daily Program

Livesteam thumbnail