លោកអន់តូនី ប៊្លីនឃិន អំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតុន និងប៉េកាំង គ្រប់គ្រង​ភាព ខុសគ្នា​តាមរបៀបមានទំនួលខុសត្រូវ

នៅអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការ​បរទេស អាម៉េរិក លោកអន់តូនី ប៊្លិនខិន បានវាយតម្លៃថា ត្រូវចាត់ចែងទំនាក់ទំនងរវាង​ប្រទេស យើង ទាំងពីរចិនអាម៉េរិក តាមរបៀបមានទំនួលខុសត្រូវ ដែលជា​ការតម្រូវ។ លោកនឹងព្យាយាម​សម្រាល​ភាពតានតឹង​រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត​ទាំងពីរនៅលើពិភពលោក។

នៅអំឡុង​ដំណើរទស្សនកិច្ចជាលើកទី២ ២ដង មិនដល់មួយឆ្នាំផង នៅចិន រដ្ឋមន្រ្តីការ​បរទេស​អាម៉េរិក លោកអន់តូនី ប៊្លិនខិន បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមេសា សុំ ឲ្យទីក្រុងវ៉ាស៊ីនតុន និងទីក្រុងប៉េកាំង ចាត់ចែងការខ្វែងគំនិតគ្នារបស់ពួកគេក្នុងរបៀប​មាន​ទំនួល​​ខុស​ត្រូវ។

នៅទីក្រុងសៀងហៃ លោកអន់តូនី ប្ល៊ិនឃិន បានបញ្ជាក់ថា ៖ “យើងមានតម្រូវការ​សម្រាប់​ប្រជាជនរបស់យើង ក៏ដូចជាពិភពលោក ក្នុងការចាត់ចែងទំនាក់ទំនង​រវាងប្រទេសយើង ទាំងពីរ ​ក្នុងរបៀបមានទំនួលខុសត្រូវ”។

មកដល់ប្រទេសចិនកាលពីថ្ងៃពុធ លោកអន់តូនី ប៊្លិនខិន បានជួបលេខាបក្សកុំមុយនីស្តតំបន់ និង​បញ្ជាក់ប្រាប់លោកថា ប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន បានសន្យា​ស្ថាបនាកិច្ច​សន្ទនា​ផ្ទាល់ និងធូរស្រាល រវាងប្រទេសទាំងពីរ។

លោកអន់តូនី ប៊្លិនខិន បាននិយាយថា លោកគិតថា វាមានសារសំខាន់​នឹងបញ្ជាក់អំពីតម្លៃ ក៏ ដូចជាភាពចាំបាច់ នៃការសន្យាផ្ទាល់ និងនិយាយគ្នាទៅវិញទៅមក បង្ហាញនូវការខ្វែងគំនិត គ្នា ដែលមានជាប្រាក និងព្យាយាមជម្នះរឿងនេះ។

ចំណែកលេខានៃគណៈកម្មាធិការ​នៃគណបក្សកុំមុយនីស្តចិន នៅសៀងហៃ លោកចេន ជីនីង បានទទូចអំពីសារសំខាន់​នៃសហគ្រាសអាម៉េរិក​នៅក្នុងសេដ្ឋកិច្ចតំបន់។ លោកបានបញ្ជាក់ថា មិនថាយើងជ្រើសរើសកិច្ចសហប្រតិបត្តិការ ឬការប្រឈមមុខដាក់គ្នា។ រឿងនេះ ជះឥទ្ធពល​ដល់ការរស់នៅល្អ​របស់ប្រជាជនយើងទាំងពីរ ប្រទេសទាំងពីរ និងអនាគតរបស់មនុស្សជាតិ។

កាលពីថ្ងៃសុក្រ ប្រមុខការទូតអាម៉េរិក នៅទីក្រុងប៉េកាំង បានជួបសន្ទនាជាមួយមេដឹកនាំចិន ដែលនៅអំឡុងពេលនោះ លោកនឹងនិយាយការពារសម្រាប់ការរក្សា​ និងត្រៀមនូវការ វិនិយោគ នៅតៃវ៉ាន់។

ដែនកោះតៃវ៉ាន់នឹងកាន់តែមានឱកាស​ជឿថានៅក្នុងចំណោម​បញ្ហាផុយស្រួយទាំងឡាយនឹង​ត្រូវលើកឡើង នៅពេលសភាអាម៉េរិក កាលពីថ្ងៃអង្គារ បានផ្តល់ភ្លើងខៀវ សម្រាប់​កញ្ចប់ ជំនួយ​យោធា​ដែលមានទឹកប្រាក់ប្រមាណ ៩៥ពាន់លានដុល្លារ ផ្តល់ដល់សម្ព័ន្ធមិត្ត​របស់ ទីក្រុង​វ៉ាស៊ីនតុន គឺទីក្រុងតៃប៉ិ។

លោកអន់តូនី ប៊្លិនខិន ក៏បានបញ្ជាក់អំពីការព្រួយបារម្ភរបស់អាម៉េរិក​នៅលើការអនុវត្ត​ពាណិជ្ជកម្មរបស់ចិន ដែលទីក្រុងវ៉ាស៊ីនតុន វាយតម្លៃថា វាមិនប្រជែងដោយយុត្តិធម៌។ នេះគឺ​ជាបញ្ហាដ៏មានសារៈសំខាន់​សម្រាប់ប្រធានាធិបតីចូ បាយឌិន នៅក្នុងឆ្នាំបោះឆ្នោតនេះ។

លោនអន់តូនី ប្ល៊ិនឃិន ក៏បានទៅចិនដើម្បីសម្រាប់ភាពតានតឹង​រវាងប្រទេសទាំងពីរ​ដែល​ជា សេដ្ឋកិច្ចធំបំផុត​នៅលើពិភពលោក ដែលត្រូវកាត់បន្ថយយ៉ាងខ្លាំង​ចាប់តាំងពីដំណើរ ទស្សនកិច្ចរបស់លោកនៅខែមិថុនា។

ដំណើរទស្សនកិច្ចនេះ កើតមានឡើង​ចេញពីជំនួប​រវាងលោកចូ បាយឌិន និងសមាភាគីចិន​ លោកស៊ី ជីនពីង ទៅកាន់ទីក្រុងសានហ្វ្រាន់ស៊ីស្កូ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានបើក​ច្រក​​ការ​ចាប់ផ្តើមទំនាក់ទំនងឡើងវិញរវាងប្រទេសយោធាធំទាំងពីរ និងកិច្ចសហប្រតិបត្តិការ​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹងការផលិតហ្វ៉ង់តានីល ដែលជាគ្រឿងញៀនសំយោគ និងបានធ្វើ​ការបំផ្លិចបំផ្លាញដល់ប្រជាជនអាម៉េរិក។

 

Daily Program

Livesteam thumbnail