លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ សូមស្តាប់ការអំពាវនាវរបស់កុមារដើម្បីយុត្តិធម៌

បុរីវ៉ាទីកង់បានរៀបចំពិធីបើកកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីសិទ្ធិកុមារ ដែលប្រារព្ធធ្វើឡើងនៅបុរីវ៉ាទីកង់កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនោះ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បានស្វាគមន៍មេដឹកនាំអន្តរជាតិ និងអ្នកចូលរួមដទៃទៀតនៅក្នុងព្រឹត្តិការណ៍នេះ ហើយជំរុញនិងលើកទឹកចិត្តឲ្យយកចិត្តទុកដាក់ស្តាប់ការអំពាវនាវរបស់កុមារៗដើម្បីយុត្តិធម៌នៅលើពិភពលោក។

លោកកាឌីណាល់ បានមានប្រសាសន៍ថា សំឡេងរបស់កុមារដែលស្រែកតវ៉ាប្រឆាំងនឹងភាពអត់ឃ្លាន សង្គ្រាម អំពើហិង្សា វិសមភាព និងការបំផ្លិចបំផ្លាញបរិស្ថានមិនត្រូវឮឡើយ ដូច្នេះយើងគប្បីយកចិត្តទុកដាក់ស្តាប់ពួកគេ។

លោកកាឌីណាល់ បានពណ៌នាកិច្ចប្រជុំនោះថាជាពេលនៃ "ការឆ្លុះបញ្ចាំង" និង "ការស្តាប់គ្នាទៅវិញទៅមក"។

លោកកាឌីណាល់ក៏បានលើកទឹកចិត្តឲ្យពិភពលោកយកចិត្តទុកដាក់"ស្រឡាញ់កុមារ និងការពារពួកគេ។ លោកបានបន្តថា សកម្មភាពទាំងពីរនេះ មិនមែនគ្រាន់តែជាអនុសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែជា កិច្ចការចាំបាច់ ដែលគួរតែបញ្ជាឱ្យមានការព្រមព្រៀងជាសកល និងជម្រុញសកម្មភាពជាក់ស្តែង និងសមូហភាព។

លោកបានបន្តថា ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងជាប់លាប់ថា កុមារគឺជាសមាជិកដែលងាយរងគ្រោះបំផុតក្នុងសង្គម។ ទោះបីជាមានការជឿនលឿននៃការប្រាស្រ័យទាក់ទងគ្នាបែបទំនើបក៏ដោយ ក៏ពិភពលោកនាពេលបច្ចុប្បន្ននេះនៅតែញាំញីដោយកង្វះសេចក្តីស្រឡាញ់ និងការការពារសម្រាប់ដល់កុមារនានា៕

Daily Program

Livesteam thumbnail