លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ មន្រ្តីសន្តអាសនៈគឺគួរបន្ទាបខ្លួន ខ្នះខ្នែង និង ផ្សះផ្សា

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានចែករំលែកបទពិសោធន៍អំពីទំនួលខុសត្រូវនៃមន្រ្តីសន្តអសនៈថា មន្រ្តីនៃសន្តអាសនៈ នៃបុរីវ៉ាទីកង់ គឺគួរតែមានគោលការណ៍បីសំខាន់។
លោកកាឌីណាល់ ដែលមានតួនាទីជានាយកដ្ឋមន្រ្តីនៃសន្តអាសនៈតាំងពីជំនាន់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានប្រសាសន៍ថា គោលការណ៍បីនោះ គឺបន្ទាបខ្លួន ខ្នះខ្នែង និង មានទស្សនៈបែបផ្សះផ្សា។
លោកកាឌីណាល់ បានលើកឡើងថា ការបន្ទាបខ្លួនជាអាកប្បកិរិយានៃបេះដូង ហើយវាគឺជាអាកប្បកិរិយាដែលព្រះយេស៊ូបានអនុវត្តមកនពេលដែលទ្រង់ឆ្លងកាត់ ពិភព ដែលញាំញីដោយការស្អប់ និងអំពើហិង្សា។
លោកកាឌីណាល់ក៏បានមានប្រសាសន៍ផងដែរថា ទន្ទឹមនឹងការបន្ទាបខ្លួន មន្រ្តីសន្តអាសនៈក៏គួរតែមានមនៈសិកា និងមានភាពខ្នះខ្នែងក្នុងការប្រកាសដំណឹងល្អ ដើម្បីចែករំលែកពន្លឺនៃព្រះគ្រីស្តទៅគ្រប់ស្រទាប់នៃមហាជន។
លោកកាឌីណាល់ បានបន្តទៀតថា មន្រ្តីសន្តអាសនៈ គឺគួរតែគាំទ្រនិងមានទំនួលខុសត្រូវនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចប៉ាប ដើម្បីកសាងពិភពលោកមួយដែលចាក់ឫសដោយសេចក្តីពិត យុត្តិធម៌ និងសន្តិភាព៕
Daily Program
