លោកកាឌីណាល់៖ សម្តេចប៉ាបនឹងកសាងភាពជិតស្និទ្ធនិងសន្តិភាពនៅអាស៊ីនិងអូសេអានី

នៅក្នុងអំឡុងពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកំពុងតែធ្វើដំណើរមកកាន់ ប្រទេសឥណ្ឌូនេស៊ី ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអសនៈបានថ្លែងថា ទ្រង់នឹងកសាងភាពជិតស្និទ្ធនិងសន្តិភាពនៅអាស៊ីនិងអូសេអានី។​

នៅក្នុងបទសំភាសន៍ជាមួយនឹងវ៉ាទីកង់ញូវ លោកកាឌីណាល់បានមានប្រសាសន៍ថា ប្រទេស៤ដែលកំពុងតែរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចប៉ាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែកញ្ញា គឺកំពុងតែស្ថិតនៅលើវិថីនៃ ភាតរភាព ឯកភាព និង សន្តិភាព។

លោកកាឌីណាល់បានគូសបញ្ជាក់ថា ភាពស្និទ្ធស្នាលនឹងកាន់តែប្រសើរវាងវ៉ាទីកង់ និង ប្រទេសនានានៅអាស៊ីនិងអូសេអានី។

លោកបានបន្តថា ក្តីសង្ឃឹមដំបូងដែលសម្តេចប៉ាប តែងតែចងចាំក្នុងចិត្តរបស់ទ្រង់ គឺការជួបគ្នាដោយផ្ទាល់ ជាមួយប្រជាជននៃប្រទេសដែលទ្រង់នឹងយាងទៅដល់  ហើយទ្រង់នឹងកសាងនូវភាពជឿទុកចិត្ត និង សេចក្តីសង្ឃឹម ដល់គ្រិស្តបរិស័ទនិងប្រជាជននៅក្នុងតំបន់។

លោកកាឌីណាល់បានបន្ថែមថា រាល់គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺសុទ្ធតែមានលក្ខណៈពិសេស​ពោលគឺសុទ្ធតែជាកន្លែងដែលមានពហុវប្បធម៌ មានសាសនា មានប្រពៃណីផ្សេងៗ ហើយក៏ជាតំបន់ដែលសំបូរ បែបនៃធនធានច្រើន។

លោកកាឌីណាល់ក៏បានពន្យល់នូវនូចំណុចនឹងខ្លឹមសារពិសេសៗមួយចំនួនទាក់ទងនឹងប្រទេសទាំង៤​ដែលសម្តេចប៉ាបកំពុងតែចេញដំណើរទៅ៕

Daily Program

Livesteam thumbnail