លោកកាឌីណាល់ហ្វីលីពីនថ្មីចាត់ទុកសន្និបាតគឺជាកិច្ចការសំខាន់ដែលព្រះសហគមន៍គួរយកចិត្តទុកដាក់

លោកកាឌីណាល់ថ្មីបំផុតនៃប្រទេសហ្វីលីពីនបានប្តេជ្ញាថាសន្និបាតគឺជាមូលដ្ឋានស្នូលហើយនឹងក្លាយជា និមិត្តរូបនៃការសាងសង់ស្ពាននៃជំនឿនៅពេលអនាគត ។

លោកបានលើកឡើងថា សន្និបាតគឺជាស្ពានចម្លងសុច្ឆនទៈនៃការប្រកាសដំណឹងល្អ តាមជំនឿរបស់ព្រះសហគមន៍កាតូលិក ។

លោកបានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទ រៀនសូត្រ ជាមួយគ្នាទៅវិញទៅមក ហើយ ​ត្រូវ​តែ​បោះ​បង់​ចោល​ការ​គិត​បែប​និកាយនេះនិកានោះ  ។

លោកបានលើកឡើងថា អ្នកកាន់សាសនាកាតូលិកគួរតែរៀនធ្វើជាមនុស្សតែមួយជាមួយនឹងអ្នកមិនមែនជាកាតូលិក ជាមួយគ្រិស្តបរិស័ទជាមួយសាសនាផ្សេងទៀត… និងមនុស្សទាំងអស់»។

លោក​បាន​មាន​ប្រសាសន៍​ថា បេសកកម្ម​របស់​ព្រះសហគមន៍​មិន​មែនជា​ការ​លើក​កម្ពស់​សាសនា​ទេតែជាសកម្មភាពនិងទង្វើនៃការប្រកាសដំណឹងល្អ ។​

Daily Program

Livesteam thumbnail