លេខាធិការដ្ឋានSynodal Church គាំទ្រសម្តេចប៉ាប ដឹកនាំកិច្ចការនៅសេសសល់

អគ្គលេខាធិកាដ្ឋាននៃមហាសន្និបាតព្រះសហគមន៍កាតូលិក (Synodal Church) បានចេញការប្រកាសការគាំទ្រដល់សម្តេចប៉ាប ឡេអូទី១៤ ដើម្បីបន្តដឹកនាំកិច្ចការកំណែទម្រង់នឹងកំពុងតែដំណើរការ តាមរយៈមហាសន្និបាត។​

នៅក្នុងសារលិខិតដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ លេខាធិការដ្ឋាននេះបានសម្តែងនូវសេចក្តីរីករាយ និងការត្រៀមខ្លួនដើម្បីដើរទៅមុខជាមួយនឹងសម្តេចប៉ាបក្នុងការបម្រើព្រះសហគមន៍កាតូលិកនៅលើពិភពលោក។

លិខិតនោះបានបញ្ជាក់ថា  "ក្នុងនាមជាប្រធានលេខាធិការដ្ឋាននេះ យើងបង្ហាញពីសេចក្តីរីករាយរបស់យើងក្នុងការដើរទៅមុខដោយគាំទ្រ និងកិច្ចការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ចំពោះការរួបរួមក្នុងចំណោមព្រះសហគមន៍ទាំងអស់" ។

សារលិខិតនោះត្រូវបានចុះហត្ថលេខាដោយលោកកាឌីណាល់ ម៉ារីយូ ហ្រ្គិក (Mario Grech) ដែលជាអគ្គលេខាធិការនៃមហាសន្និបាត រួមជាមួយលោកអភិបាល ល្វីស ម៉ារីន ឌឹ សាន់ ម៉ាទិន ( Luis Marín de San Martín) និង អ្នកដែលពាក់ព័ន្ធ នឹងការរៀបចំដំណើរការមហាសន្និបាត  ក្នុងគោលបំណងជំរុញនិងពង្រឹងការប្រកាសដំណឹងល្អ។

គួររំលឹកថា មហាសន្និបាតព្រះសហគមន៍នេះ ត្រូវបានស្នើនិងផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីឆ្នាំ ២០២១ ហើយបានឆ្លងការការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងគ្រីស្តបរិស័ទជាប្រជារាស្រ្តនៃព្រះជាម្ចាស់ជាបន្តបន្ទាប់។

លេខាធិការដ្ឋានេះបានលើកឡើងថា នៅពេលឥឡូវនេះ ក្រោមការដឹកនាំរបស់សម្តេចប៉ាប ឡេអូទី ១៤ លេខាធិការដ្ឋាន បានបង្ហាញទំនុកចិត្តលើការដឹកនាំរបស់ទ្រង់ក្នុងការដឹកនាំព្រះសហគមន៍ក្លាយជាព្រះសហគមន៍មួយដែលត្រូវបានសម្គាល់ដោយការស្តាប់ ការរួមបញ្ចូល និងការខ្នះខ្នែងនៃអ្នកផ្សព្វផ្សាយសាសនាទាំងអស់ ដើម្បីឲ្យព្រះសហគមន៍បន្តរីកចម្រើន​ក្នុង​នាម​ជា​សហគមន៍​មួយ​ដែល​ពោរពេញដោយយក​ចិត្ត​ទុកដាក់​ និង ជិតស្និទ្ធ ព្រមទាំង ​មាន​សមត្ថភាព​ក្នុង​ទំនាក់ទំនង​ពិត និង​ស្វាគមន៍ នៅក្នុងនាម ​គ្រួសារ​តែមយយរបស់​ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail