រៀងរាល់៤នាទីម្តង កុមារម្នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សា
អង្គការយូនីសេហ្វ បានអះអាងថា កុមាររាប់លាននាក់កំពុងទទួលរងអំពើហិង្សានៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ហើយបានបន្ថែមថា រៀងរាល់ ៤ នាទីម្តង នៅលើពិភបលោកនេះមានកុមារយ៉ាងហោចម្នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សា។
សេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វ ធ្វើឡើងនៅពេលដែលមេដឹកនាំពិភពលោក សង្គមស៊ីវិល អ្នកតស៊ូមតិ អ្នករស់រានមានជីវិត និងមនុស្សវ័យក្មេងប្រមូលផ្តុំគ្នាសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីសកលដំបូងស្តីពីការបញ្ចប់អំពើហិង្សាលើកុមារដែលធ្វើឡើងនៅសប្តាហ៍នេះនៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។
កម្មវិធីនេះរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី ដោយមានការគាំទ្រពីរដ្ឋាភិបាលស៊ុយអែត អង្គការយូនីសេហ្វ តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីអំពើហិង្សាលើកុមារ និងអង្គការសុខភាពពិភពលោក។
សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះរៀបចំឡើងមានគោលបំណងលើកកម្ពស់គោលនយោបាយ ផ្លាស់ប្តូរធនធាន និងបង្ហាញថា វាអាចទប់ស្កាត់ និងលុបបំបាត់ទម្រង់ផ្សេងៗនៃអំពើហិង្សាលើកុមារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីរបៀបដែលមនុស្សរាប់លាននាក់ត្រូវបានរងផលប៉ះពាល់ជាសកលជារៀងរាល់ឆ្នាំដោយបាតុភូតនេះ ប្រភពដដែលក៏បានបង្ហាញឱ្យឃើញផងដែរថា កុមារប្រហែល ៩០ លាននាក់នៅរស់សព្វថ្ងៃនេះបានជួបប្រទះអំពើហិង្សាផ្លូវភេទ៕